ដោយ៖ ឃិន គន្ធា
បន្ទាយមានជ័យ៖ នៅសាលប្រជុំធំនិងបរិវេណសាលាខេត្តកាលពីព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តមប្លែក វ៉ារី.ជាប្រធានក្រុមប្រឹក្សាខេត្តជាអធិបតីនិងវត្តមានកិត្តយសពីមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភាលោកស្រី លោកថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មហាជន យុវជនចំនួន១.០២០ អង្គ /នាក់ ។
ក្នុងកម្មវិធីនេះ ក៏មានការនិមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាព្រះរាជកុសល ថ្វាយសម្តេចព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រមទាំងមានការដាក់កម្រងផ្កាតាមមន្ទីរ អង្គភាព ជុំវិញខេត្ត និងលែងសត្វព្រាប និងបង្ហោះប៉ោងៗ ជានិមិត្តរូបបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍផងដែរ ។
ចុងក្រោយ ប្រតិភូរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្ដម អ៊ុ រាត្រី ដដែលបានសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា – ជប៉ុនមង្គលបូរីនៅស្រុកមង្គលបូរីផងទៀត ៕