​អ្នកចាំទី Tim Krul ​ត្រូវ​ដក​ឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់

0


​អ្នកចាំទី Tim Krul ​នឹងត្រូវ​អវត្តមាន​សម្រាប់​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ក្នុង​ការប្រកួត​ជម្រុះ​យូរ៉ូ​ឆ្នាំ​ ២០១៦ ជាមួយ​ប្រទេស​អ៊ី​ស្លង់ នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ​ដោយសារតែ​បញ្ហា​របួស​កែងដៃ​ ​។​

​អ្នកចាំទី​របស់​ក្លិប​សារិការ​ព្រៃ Newcastle United ​រូបនេះ​ត្រូវបាន​ដក​ឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ ដោយសារតែ​រូបគេ​បាន​រងរបួស​ក្នុងអំឡុង​ពេលធ្វើការ​ហ្វឹកហាត់​ ​។​ោ
​អ្នកចាំទី​វ័យ​២៦​ឆ្នាំ​រូបនេះ​នឹងត្រូវ​ជំនួស​តំណែង​ដោយ​អ្នកចាំទី Kenneth Vermeer (​ខេន​ណេ​ត​ ​វើ​មៀ​)  ​របស់​ក្លិប Feyenoord (​ហ្វី​យ៉េ​ណូ​ដ​) ​ដែល​រូបគេ​ធ្លាប់​ចូល​ចាំទី​ឲ្យ​ហូ​ឡង់​បាន​ចំនួន​៤​ប្រកួត​មកហើយ​ ​។​ិ
​គួរ​បញ្ជាក់ថា​ ​បច្ចុប្បន្ន​ហូ​ឡង់​កំពុង​ឈរ​នៅ​លំដាប់​ទី​៣​នៅក្នុង​ពូ​ល​A​បន្ទាប់ពី​ធ្វើការ​ប្រកួត​ជម្រុះ​បាន​២​លើក​ ៕