ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមរៀបចំដាក់សំណើរ ដើម្បីនាំយក playmaker របស់ក្លិបកាំភ្លើងធំ Arsenal គឺកីឡាករ Mesut Ozil ។
កីឡាករអន្តរជាតិអាល្លឺម៉ង់រូបគេត្រូវបានគេជឿជាក់ថា មិនមានការសប្បាយចិត្តនៅទឹកដី Emirates Stadium ឡើយជាពិសេសរូបគេមិនពេញចិត្តនឹងគ្រូបង្វឹក Arsene Wenger ដែលដាក់ រូបគេឲ្យលេងខុសមុខដំណែង ។
ជាមួយគ្នានោះ ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ក៏បានបង្ហាញពីចំណាប់អារម្មណ៍ចង់បាន Ozil ផងដែរប៉ុន្តែបើយោងតាមសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា ក្លិបជើងឯក Premier League គឺ Man City នឹងត្រៀមសំណើរទឹកប្រាក់ប្រមាណ៣៥លានផោនដើម្បីនាំយកខ្សែបម្រើរូបនេះ នាខែមករាខាងមុខ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Ozil កំពុងមានបញ្ហារបួសជង្គង់ហើយនឹងត្រូវសម្រាកព្យាបាលរហូតដល់ដើមឆ្នាំ ២០១៥ ៕