សាលារៀន៦ខ្នងនៅភាគខាងត្បូង ប្រទេសថៃឆាបឆេះ ហើយក្រុមប៉ូលិស បានចោទប្រកាន់ទៅលើក្រុមឧទ្ទាម អ៊ិស្លាមជាអ្នកធ្វើដើម្បីសងសឹកដល់ កម្លាំងទាហានដែលបោសសម្អាតក្រុម នេះ ។ ប៉ូលិសថៃកំពុងស្រាវជ្រាវតាម ចាប់មេដឹកនាំក្រុមអ៊ិស្លាមមួយចំនួន នៅតំបន់នោះផងដែរ ។
កាលពីថ្ងៃទី១២ ខែតុលា នៅស្រុក ចំនួន២ក្នុងខេត្ដប៉ាតានី ភាគខាងត្បូង ប្រទេសថៃ សាលារៀនដល់ទៅ៦ខ្នងត្រូវ គេដុតបំផ្លាញទាំងស្រុង ។ តាមលទ្ធផល ស្រាវជ្រាវជាបឋមជនដែលដុតសាលា រៀនខាងលើជាក្រុមអ៊ិស្លាមជ្រុលនិយម ដែលជាការសងសឹងមកលើកម្លាំង ប៉ូលិសទាហានថៃដែលតាមចាប់ខ្លួន និងរឹបអូសអាវុធជាច្រើនរបស់ពួកគេ ។
កម្លាំងទាហានថៃកំពុងតាមចាប់ខ្លួន ក៏ដូចចាត់វិធានការការពារយ៉ាងតឹង តែងដល់សន្ដិសុខសណ្ដាប់ធ្នាប់តំបន់ ភាគខាងត្បូង ។ ទន្ទឹមនឹងនោះក៏បាន សាងសង់សាលារៀនបណ្ដោះអាសន្ន សម្រាប់ឱ្យសិស្សនៅក្នុងសាលារៀន ដែលបានដុតឆេះបន្ដសិក្សាបណ្ដោះ អាសន្ន ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ឧត្ដម សេនីយ៍ Udomdej មេបញ្ជាការកង ទ័ពជើងគោកថៃ នៅថ្ងៃទី១៣ ខែតុលា បានជួបប្រជុំជាមួយបណ្ដាមេបញ្ជាការ កងទ័ព និងប៉ូលិសនៅតំបន់ភាគខាង ត្បូងដើម្បីបង្កើនការយាមល្បាត ទប់ ស្កាត់អំពើហិង្សាប្រកបដោយប្រសិទ្ធ ភាពបំផុត ។