ខ្សែបម្រើក្លិបមេឃខៀវ Manchester City កីឡាករ Yaya Toure (យ៉ាយ៉ា តូរ៉េ) នឹងត្រូវអវត្តមានសម្រាប់ការប្រកួត Premier League ជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃសៅរ៍នេះ ។កីឡាករវ័យ៣១ឆ្នាំរូបនេះនឹងមានភារកិច្ចលេងឲ្យក្រុមជម្រើសជាតិកូឌីវ័រនៅថ្ងៃពុធនេះក្នុង
កម្ម វិធីពានរង្វាន់ Africa Cup of Nations វគ្គជម្រុះជាមួយប្រទេសកុងហ្គោ ។Toure ត្រូវបានគេរំពឹងថា នឹងវិលត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ២៤ម៉ោងមុនពេល Man City ប្រកួតជាមួយ Spurs ដែលនេះជាបញ្ហានាំឲ្យរូបគេមិនអាចរៀបចំខ្លួនទាន់សម្រាប់ការប្រកួត ។
គួរបញ្ជាក់ថា Toure ស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងការប្រកួត១០លើកឲ្យ Man City នៅរដូវកាលថ្មីនេះ ៕