​Theo Walcott (​ថេ​អូ​ ​វ៉ាល់​ខ​ត​) ​នឹង​ចូល​លេង​ឲ្យ​ Arsenal ​បាន​វិញក្នុងជំនួប​ជាមួយ Hull City ​

0

នៅ​ចុង​សប្តាហ៍​នេះ​​កីឡាករ Theo Walcott (​ថេ​អូ​ ​វ៉ាល់​ខ​ត​) ​បាន​វិល​ត្រឡប់មក​ធ្វើការ​វឹក​ហាត់​ជាមួយ​ក្លិប​កាំភ្លើង​ធំ Arsenal ​វិញ​បាន​ហើយ​ក្រោយពី​អវត្តមាន​រយៈពេល​៩​ខែ​ដោយសា​បញ្ហា​របួស​ ​។​​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​រងរបួស​ចាប់តាំងពី​ខែមករា​មកម្ល៉េះ​ដោយសារតែ​

រូបគេ​មាន​បញ្ហា​របួស​សរសៃរ​ពួរ​គន្លាក់​ជង្គង់​ក្នុងការ​ប្រកួត FA Cup (​អេ​ហ្វ​អេ​ ​ខាប់​) ​ជាមួយ ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ​។​index
​ជាមួយគ្នា​នោះ​ ​កីឡាករ​ Serge Gnabry (​ស៊ើ​ច​ ​ញ៉ា​ប្រ៊ី​) ​ក៏បាន​វិល​មក​ធ្វើការ​វឹក​ហាត់ វិញ​ផងដែរ ឲ្យ​ក្លិប​កាំភ្លើង​ធំ​ក្រោយពេល​សម្រាក​ព្យាបាល​របួស​ជង្គង់​រយៈពេល​៦​ខែ​ ​។​​គួរ​បញ្ជាក់ថា​ Walcott ​អាច​នឹង​បង្ហាញ​វត្តមាន​ឲ្យ Arsenal ​ស្រប​ពេលដែល​ក្លិប​នេះ​នឹង​បើក ទ្វា​កីឡាដ្ឋាន Emirates Stadium ​ទទួល​ក្រុម​ភ្ញៀវ Hull City ​ក្នុង​ក្របខណ្ឌ Premier League ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ៕