អនុប្រធានក្លិប AS Monaco (អាអេស ម៉ូណាកូ) លោក Vadim Vasilyev (វ៉ាឌីម វ៉ាស៊ីលយ៉េវ) បានបង្ហាញ មហិច្ចតាថា លោកនឹងបញ្ចុះបញ្ចូលអ្នកចាត់ការក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger ឲ្យវិលមកកាន់ ប្រទេសបារាំងវិញឲ្យទាល់តែបាន ។គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ
បានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយ Monaco ហើយជួយឲ្យក្លិបនេះឈ្នះជើងឯក ចំនួន២កម្មវិធីក្នុងរយៈពេល៧ឆ្នាំ ប៉ុន្តែរូបលោកត្រូវបានក្លិបបញ្ចប់ការងារក្នុងឆ្នាំ ១៩៩៤ ។
លោក Vasilyev បានប្រាប់ Daily Mail ថា “Wenger បំពេញការងារបានយ៉ាងល្អហើយខ្ញុំរំពឹងថា ថ្ងៃណាមួយ Wenger នឹងវិលត្រឡប់មកក្លិបចាស់របស់ខ្លួនវិញ” ។គួរបញ្ជាក់ថា គ្រូបង្វឹកវ័យ៦៤ឆ្នាំរូបនេះនឹងបន្តដឹកនាំ Arsenal រហូតដល់ឆ្នាំ ២០១៧ ក្រោយពេល ចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីកាលពីខែឧសភា ៕