គ្រូបង្វឹកក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក ម៉ារូស៊ីអូ ប៉ូឆេទីណូ (Mauricio Pochettino) បាននិយាយថា កីឡាករ Sergio Aguero (ស៊ើជីអូ អាឃ្វេរ៉ូ) គឺជាខ្សែប្រយុទ្ធដែលល្អជាងគេបំផុតនៅលើពិភពលោក ហើយលោកបានជម្រុញ ឲ្យខ្សែការពាររបស់ខ្លួនត្រូវបិទកីឡាករ
នេះឲ្យជាប់ ។លោក ប៉ូឆេទីណូ (Pochettino) បាននិយាយបែបនេះគឺមុនពេលដែល Spur ត្រូវជួបជាមួយ Man City សម្រាប់ការប្រកួត ក្នុងក្របខណ្ឌ Premier League នៅយប់នេះ ។
គ្រូបង្វឹក Spur រូបនេះបានថ្លែងប្រាប់អ្នកសារព័ត៌មានថា “កីឡាករក្នុងក្រុមទាំងអស់ត្រូវប្រយ័ត្នចំពោះ Aguero ព្រោះគេជាខ្សែប្រយុទ្ធដ៏មុតស្រួចបំផុត ខ្សែការពាររបស់យើងត្រូវតែបិទគេឲ្យជិត” ។គួរបញ្ជាក់ថា Spurs ធ្លាប់ចាញ់ Man City យ៉ាងចាស់ដៃក្នុងលទ្ធផល 6-0 សម្រាប់ការប្រកួតនៅទឹកដី អេធីហាត ស្តេរឌៀម (Etihad Stadium) កាលពីរដូវកាលមុន ៕