​លោក Harry Redknapp ​នឹងមិន​ដើរចេញ​ពី Queens Park Rangers ​នោះទេ​

0

អ្នកចាត់ការ​ក្លិប​កំសៀវ​តែ Queens Park Rangers ​លោក Harry Redknapp ​បាន​និយាយ​ឲ្យ​ដឹងថា  ​លោក​នឹងមិន​ដើរ​ចេញពី​ក្លិប​ឡើយ​ថ្វីបើ​ក្លិប​នេះ​កំពុង​លេង​មិន​បានល្អ​ក៏ដោយ​ ​។​​នាយក​ក្លិប​ QPR ​លោក Tony Fernandes ​បាន​និយាយ​ជា​សា​ធា​រៈថា​ ​កិច្ចសន្យា​ថ្មី​នឹងត្រូវ​បានផ្តល់​ទៅ​ឲ្យ លោក

Redknapp ​ប៉ុន្តែ​ដោយសារតែ​មានការ​ពន្យា​ពេល​ទើប​ធ្វើ​ឲ្យ​មាន​សារព័ត៌​ជាច្រើន​បាន​ផ្សព្វផ្សាយ​ថា  ​ក្លិប​កំពុង ចង់​ប្តូរ​អ្នកចាត់ការ​ថ្មី​ ​។​2
​លោក Redknapp ​បាន​និយាយ​ក្នុង​ការធ្វើ​បទសម្ភាសន៍​ថា​ ​លោក​គ្មាន​បំណង​ចង់​ដើរ​ចេញពី​ក្លិប​នោះទេ លោក​គិតតែ​ពី​ការជួយ​ក្លិប​ឲ្យ​លេង​ល្អ​ឡើងវិញ​ហើយ​គ្មានអ្វី​ត្រូវ​ផ្លាស់ប្តូរ​នោះទេ​ ​។​​3

គួរ​បញ្ជាក់ថា QPR ​ឈ្នះ​បានតែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​៧​លើក​នៅក្នុង​ក្របខណ្ឌ Premier League  សម្រាប់​រដូវ​កាល​ថ្មី​នេះ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្លិប​កំពុង​ស្ថិតនៅ​បាត​តារាង​ ៕