​Tottenham Hotspur ​នឹង​សងសឹក​ Manchester City ​វិញ​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍

0


គ្រូបង្វឹក​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ​លោក ម៉ា​រូ​ស៊ីអូ ប៉ូ​ឆេ​ទី​ណូ (Mauricio Pochettino) ​បាន​លើកឡើងថា លោក​មិន​ខ្លាច​ក្រុម​ជើងឯក​ចាស់ Manchester City ​ឡើយ​ ​។​Spurs ​ធ្លាប់​ត្រូវបាន Manchester City ​បំបាក់​យ៉ាង​ដំ​ណុំ​កាលពី​រដូវ​កាល​មុន​ក្នុង​លទ្ធផល  6-0 ​ប៉ុន្តែ​

មកដល់ ពេលនេះ​លោក ប៉ូ​ឆេ​ទី​ណូ(Pochettino) ​មាន​ជំនឿ​ជាក់​ថា​ ​លទ្ធផល​នេះ​មិន​ប៉ះពាល់​ដល់​ក្រុម​របស់លោក​នៅ​រដូវ​កាល​ថ្មី​នេះឡើយ​ ​។6

​​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ ​យើង​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​យក​ពិន្ទុ​ ​យើង​ត្រូវតែ​បំភ្លេចចោល​នូវ​អ្វីដែល​បាន​កន្លង​ហួសហើយ​យើង​នឹង​សងសឹក​វិញ​ឲ្យ​បាន​ ​។​​

គួរ​បញ្ជាក់ថា​ ​កីឡាករ​ពីររូប​រប​ស់ Spurs ​គឺ ហ៊ូ​ហ្គោ ឡូរី​ស (Hugo Lloris) និង ណា​ហ្សឺ ឆាត​លី (Nacer Chadli) ​កំពុងស្ថិត​ក្នុង​ភាពស្រពិចស្រពិល​ថា​ ​តើ​អាច​នឹង​ចូល​លេង​បាន​ឬក៏​អត់​សម្រាប់​ការប្រកួត​នេះ​ ៕