កំពង់ឆ្នាំង ៖ សាលាខេត្តកំពង់ឆ្នាំងមានរៀបចំប្រារព្ធពិធីសំណេះសំណាលមួយប្រគល់សំភារៈកីឡានិងជូនដំណើរកីឡាករកីឡាការីនីខេត្តកំពង់ឆ្នាំង ទៅចូលរួមប្រកួតដណ្តើមពានរង្វាន់ថ្នាក់ជាតិប្រចាំឆ្នាំ២០១៤ នៅរសៀលថៃ្ងទី១៦ ខែតុលា ឆ្នាំ២០១៤នៅទីលានប្រកួតកីឡាវាយសី។ពិធីនេះប្រារព្ធ
ឡើងក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្តនិងកីឡាករកីឡាការីនីជាច្រើនរូបទៀត។ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តនិងជាប្រធានសមាគមកីឡា
វាយសីខេត្តកំពង់ឆ្នាំងបានរាយការណ៍ស្វាគមន៍ដោយបញ្ជាក់អោយដឹងថា៖វិស័យកីឡាវាយសីនៅខេត្តកំ ពង់ឆ្នាំងបច្ចុប្បន្នមាន០១សមាគម និង០១ក្លឹបដែលមានទីលានវាយសី១កន្លែង ស្ថិតក្នុងបរិវេណសាលាខេត្តកំពង់ឆ្នាំង និងមានកីឡាករគ្រប់វ័យចំនួន២៧នាក់ ស្រី០២នាក់ហើយសមាគមននេះបានបង្កើតឡើងនៅឆ្នាំ១៩៩៩។ឯកឧត្តមបានបន្តថា៖ចាប់ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៣សមាគមកីឡាវាយសីខេត្តបានបញ្ជូនកីឡាទៅចូលរួមប្រកួតថ្នាក់ជាតិនិង
ពានរង្វាន់ផ្សេងៗទៀតដោយបានទទួលជ័យលាភីលេខ១ មេដាយមាស១៣គ្រឿងជ័យលាភីលេខ២មេដាយប្រាក់២៧គ្រឿង និងជ័យលាភីលេខ៣ មេដាយសំរិទ្ធ៣៧គ្រឿង។សហភាពសហព័ន្ធកីឡាវាយសីរៀបចំការប្រកួតជ្រើសរើសជើងឯងទូរទាំងប្រទេសសំរាប់ឆ្នាំ២០១៤ នឹងចាប់ប្រកួតពីថៃ្ងទី១៨ ដល់ថៃ្ងទី២៣ ខែតុលា ឆ្នាំ២០១៤ ហើយខេត្តកំពង់ឆ្នាំងនិងបញ្ជូនកីឡាករកីឡាការីនីចំនួន២៧នាក់ទៅចូលរួមប្រកួតគ្រប់វិញ្ញាសារផងដែរ។ឯកឧត្តម ឈួរ ច័ន្ទឌឿន មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះថា៖វិស័យកីឡាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គមជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ក្នុងនាមជា
កីឡាករត្រូវយកចិត្តទុកដាក់ជាសំខាន់ចំពោះសុខភាពជាពិសេសគោរពអោយបានល្អនូវវិន័យក្នុងការប្រកួត សីលធម៌រស់នៅ ការដើរហើរ ហូបចុក និងត្រូវចេះលើកស្ទួយនូវកិត្តិយសផ្ទាល់ខ្លួន ក៍ដូចជាកិត្តិយសរបស់ខេត្ត ដោយត្រូវសាមគ្គីគ្នាទាំងក្នុងការប្រកួត និង ទាំងក្នុងការស្នាក់នៅអោយបានល្អ ដើម្បីដណ្តើមបាននូវស្នាដៃជូនខេត្ត ឈានមកអភិវឌ្ឍន៍វិស័យកីឡា
នៅខេត្តកំពង់ឆ្នាំង អោយកាន់តែមានការរីកចំរើនថែមទៀតសំរាប់មនុស្សជំនាន់ក្រោយៗដើម្បីបន្តវេន។នៅចុងបញ្ចប់ឯកឧត្តមឈួរ ច័ន្ទឌឿន និង លោកជំទាវបានប្រគល់សំភារៈជូនកីឡាករកីឡាការីនីទាំង ២៧នាក់ដែលត្រូវទៅចូលរួបប្រកួតជ្រើសរើសជើងឯងថ្នាក់ជាតិដើម្បីលើកទឹកចិត្តកីឡាករ កីឡាការីនីផងដែរ៕