មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាល និងជំនួយឧបត្ថម្ភរបស់អង្គភាពជូនយោធិននារីលំហែមាតុភាព

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំកម្មវិធីប្រគល់ថវិកាគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ និងជំនួយឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនយោធិននារីសម្រាកលំហែមាតុភាពចំនួន៤រូប ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួនមួយលានរៀល ក្នុងនោះថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន៨០០ ,០០០រៀល និងថវិការបស់យោធិននារីចំនួន ២០០,០០០ រៀល ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា អនុប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើយអានសេចក្តីកំណត់របស់ក្រសួងការពារជាតិ ស្ដីពីការឧបត្ថម្ភប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈ ក្រសួងការពារជាតិ ជូនយោធិននារី ដែលត្រូវបានសម្រាកលំហែមាតុភាព ដែលក្នុងម្នាក់ៗចំនួន៨០០.០០០រៀល ដើម្បីថែបំប៉នសុខភាពក្រោយពេលសម្រាលបុត្ររួច  ។

លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន  នាយសេនាធិការរង និងជាប្រធាន ក្រុមការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខនិងសុខភាពរបស់យោធិននារី ក្នុងពេលសម្រាក លំហែមាតុភាព ហើយនិងបានប្តេជ្ញាចិត្តគោរពប្រតិបត្តិយ៉ាង ម៉ឺងម៉ាត់ តាមបទវិន័យទូទៅនិងច្បាប់ស្ដីពីលក្ខន្តិកៈ របស់កងយោធពលខេមរភូមិន្ទ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូស បញ្ជាក់ អំពី យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាល ទី ១ របស់ រាជរដ្ឋាភិបាល អាណត្តិ ទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តចប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងគ្រប់បែប យ៉ាងគិតគូរដោះស្រាយជីវភាព និងសុខុមាលភាព ជូនយោធិនគ្រប់រូបៗ ពិសេសយោធិននារី ដែលបានសម្រាកលំហែមាតុភាព ត្រូវបានទទួលប្រាក់គោលនយោបាយក្នុងការថែទាំសុខភាព មាតានិងទារក  និងបានសំណូមពរដល់យោធិននារីគ្រប់រូប ត្រូវខិតខំថែរក្សាសុខភាព និងបំពេញកាតព្វកិច្ចជាភរិយាល្អ មាតាល្អ និងជាមេគ្រួសារដ៏ល្អនៅក្នុងគ្រួសារនីមួយៗ ប្រកបដោយសុភមង្គល និងក្រោយពេលបញ្ចប់ ការសម្រាកច្បាប់តាមការកណត់ ក្នងការអនុញ្ញាតលំហែមាតុភាព ត្រូវអញ្ជើញមកបំពេញកាងារនៅក្នុងអង្គភាពតាម ភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ  ៕ ដោយ វេហាស៍