កំពង់ធំ÷ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានអញ្ជើញបេីកវគ្គអប់រំផ្សព្វផ្សាយ ស្តីពីច្បាប់ទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្សស្ថិតក្នុងវត្តខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
កម្មវិធីនេះក៏មានការអញ្ជេីញចូលរួម ពីលោក លោកស្រី អនុប្រធានមន្ទីរ កិច្ចការនារីខេត្ត លោកអភិបាលរងស្រុក ស្ទោង ការិយាល័យសុខមាលភាពសង្គមកិច្ចស្រុក លោកមេឃុំ គកនក លោកមេភូមិ និងប្រជានពលរដ្ឋ សរុបចំនួន ៧១នាក់ស្រី៣២នាក់ ។
បន្ទាប់ពីលោកអភិបាលរងស្រុកឡើងមានមតិស្វាគមន៍រួចមក លោកស្រី ហៀវ ចាន់រី អនុប្រធានកិច្ចការនារីខេត្ត បានមានមតិសំណោះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗ កម្មវិធីថ្ងៃនេះពិតជាមានសារៈសំខាន់ដេីម្បីបង្កេីនការយល់ដឹងដល់បងប្អូនក្នុងគ្រួសារ និងសង្គមជាតិអំពីការរំលោភបំពាននានានិងរំលោភសេពសន្ថវៈទៅលើស្រ្តីនិងកុមារី ហើយជាចំណុចរសើបនិងមានអាទិភាពខ្ពស់ ការរាំងស្ទះដល់ការអភិវឌ្ឋន៍និងពង្រឹងសមត្ថភាពនិងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងសិទ្ធិកុមារក៍ដូចជាកិច្ចអភិឌ្ឍន៍ជាតិកម្ពុជា។ នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្រ្តីនិងក្មេងស្រីអោយទទួលបាននូវឪកាសស្មេីគ្នា៕ អត្ថបទលោក ធូ កែវមុន្នី







































