លោកEugenio Corini (អូជេននីញ៉ូ កូរីនី) ត្រូវបានក្លិបChievo (ឈីវ៉ូ) បណ្តេញចេញពីមុខតំណែងគ្រូបង្វឹក ក្រោយពេលរូបលោកដឹកនាំក្រុមមិនបានល្អចាប់តាំងពីបើករដូវកាលថ្មីមក ។ក្លិបបានប្រកាសពីការសម្រេចចិត្តបែបនេះ ក្រោយពេលដែលChievo ប្រកួតចាញ់ក្លិបRoma ក្នុងលទ្ធផល 3-0
កាលពីយប់ថ្ងៃសៅរ៍ដែលធ្វើឲ្យក្លិបនេះមិនទាន់ស្គាល់ពាក្យថាឈ្នះសោះសម្រាប់ការប្រកួត៥លើកកន្លងមក ។
ក្លិបបាល់ទាត់ក្នុងក្របខណ្ឌ Serie A នេះបានប្រកាសលើគេហទំព័ររបស់ខ្លួនថា “ក្លិបពិតជាអរគុណចំពោះ ការខំប្រឹងប្រែងរបស់លោក Corini នេះជាការសម្រេចចិត្តដ៏ពិបាកហើយក្លិបរំពឹងថាលោកនឹងមានការងារដ៏ល្អជាមួយ ក្លិបដទៃទៀត” ។
គួររម្លឹកឡើងវិញថា លោក Corini ត្រូវបានតែងតាំងឲ្យក្លាយជាគ្រូបង្វឹករបស់ក្លិបChievo កាលពីខែវិច្ឆិកាមុន ៕