បន្ទាយមានជ័យ៖បញ្ហាគ្រឿងញៀន និងល្បែងសុីសង ល្បែងអន់ឡាញខុសច្បាប់ត្រូវបានលើកយកមកប្រជុំដើម្បីទប់ស្កាត់និងបង្កាបបន្ទាន់ នៅបន្ទាយមានជ័យ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានកោះប្រជុំលើបញ្ហាគ្រឿងញៀននិងបញ្ហាល្បែងស៊ីសង ល្បែងអន់ឡាញ ខុសច្បាប់នៅក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា រយៈកាលកន្លងមកកម្លាំងជំនាញបានដឹកនាំសម្របសម្រួល ដោយឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន ២ទីតាំង ករណី ការផ្ដល់ទីតាំងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ព្រមទាំងបានបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ តាមសណ្ឋាគារ ផ្ទះសំណាក់បន្ទប់ជួលជាដើម។បេីតាមសេចក្ដីរាយការណ៍របស់លោកស្នងការនគរបាលខេត្ត និងមេបញ្ជាការ រាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបង្ក្រាបគ្រឿងញៀន វាជារឿងមិនធម្មតានោះទេ មានភាពស្មុគស្មាញ ប៉ុន្ដែកម្លាំងសមត្ថកិច្ចយើងនៅតែបន្តខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីធ្វើការបង្ក្រាបបទល្មើសផ្សេងៗទៀតដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ខេងសុមេធ បានមានប្រសាសន៍សង្កត់មិនឲ្យកម្លាំង អធិការការដ្ឋាន និងកម្លាំងការពារព្រំដែនដែលកងកម្លាំង អាវុធហត្ថត្រូវក្ដាប់ឲ្យជាប់នូវព័ត៌មាន នៃការរៀបចំផែនការក្នុងការទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងតាមវិធីណាក៏ដោយឲ្យតែល្បែងខុសច្បាប់និងបង្ក្រាបឲ្យអស់ ខណៈពួកអ្នកជួញដូរ និងអ្នកជក់ថ្នាំញៀនត្រូវតែបង្ក្រាបឲ្យអស់បើទោះបីទ្រង់ទ្រាយធំក្ដី ក្ដីព្រោះគ្រឿងញៀនរបស់អ្នកដែលបានប្រព្រឹត្តឬជួបនឹងវិបត្តិយ៉ាងធំដូចជាបាត់បង់ថវិកាខូចសុខភាព កុមារព្រាត់ប្រាស់មិត្តភក្តិម្តាយឪពុកការខូចខាតសុខភាព ខូចសរសៃប្រសាទបាត់បង់នៃការចងចាំ ប្រើអំពើហិង្សាក្នុងគ្រួសារ និងមិត្តភក្តិ ទីបញ្ចប់គឺឆ្លងជំងឺគ្រប់មុខ មិនអាចគេចផុតបានឡើយ ។
ក្នុងនោះកម្លាំងនគរបាលស្រុកក្រុងដាក់ នគរបាលប៉ុស្តិ៍រដ្ឋបាលព្រមទាំងកម្លាំងអាវុធហត្ថ ត្រូលមើលសភាពការណ៍និងទប់ស្កាត់រាល់បទល្មើសទាំងឡាយនៅក្នុងសហគមន៍ឲ្យបានទាន់ពេលវេលា ត្រូវបន្តចុះអប់រំផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថិភាព អំពីផលប៉ះពាល់គ្រឿងញៀននិងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ដល់ពលរដ្ឋនៅសហគមន៍ឲ្យបានទូលំទូលាយដើម្បីឱ្យពលរដ្ឋយល់ដឹងហើយក៏ជាសកម្មភាពរួមគ្នាកាត់បន្ថយនូវបទល្មើសផ្សេងៗ៕ដោយ៖ឃិន គន្ធា