ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកបច្ច័យ នឹងទេយ្យទានទៅចូលរួមបុណ្យសពលោកយាយឧបាសិកា គង់ ធីម  ម្ដាយនាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាំយកបច្ច័យ និងទេយ្យទាន ទៅចូលរួមក្នុងពិធីបុណ្យសពលោកយាយឧបាសិកា គង់ ធីម ម្ដាយលោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលមរណភាពនៅពេលថ្មីៗនេះ នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងនាមតំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះការបាត់បង់លោកយាយឧបាសិកា គង់ ធីម ដែលត្រូវជាម្ដាយដ៏ល្អរបស់លោកវរសេនីយ៍ទោ នូ វុទ្ធា ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៤ឆ្នាំ នាពេលថ្មីៗកន្លងទៅនេះ នឹងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធលោកយាយ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានចូលរួមបច្ច័យចំនួន ៥,២០៥,០០០ រៀល និងស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត  ដើម្បីរួមចំណែកចូលរួមក្នុងការរៀបពិធីបុណ្យសពផងដែរ 

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងឲ្យក្រុមគ្រួសារសព បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ សោម ស៊ុន និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកដោយសទ្ធាជ្រះថ្លាក្នុងពិធីបុណ្យសពម្ដាយរបស់គាត់នៅពេលនេះ និងបានសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ