(កំពង់ធំ)÷ ការលើកឡើងយ៉ាងដូច្នេះក្នុងឱកាសដែលលោក លឹម ថេង នាយកសាលាចូលរួមផ្សព្វផ្សាយដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អំពីផលប៉ះពាល់ និងចូលរួមកាត់បន្ថយគ្រឿងញៀននៅក្នុងសាលាបឋមសិក្សាអនុវត្តហ៊ុនសែន អាចារ្យលាក់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
លោក លឹម ថេង នាយកសាលា បានបន្តថា សិស្សានុសិស្ស ជាយុវជនដើម្បីជួយយុវជនផ្សេងៗទៀតឲ្យជៀសឆ្ងាយពីគ្រឿងស្រវឹង និងគ្រឿងញៀនគឺជាគុណធម៌ដ៏ល្អ ដើម្បីបំពេញតួនាទីជាប្រជាពលរដ្ឋ បម្រើអ្វីដែលខ្លួនមានដើម្បីជាដំណោះស្រាយជួយអ្នកដទៃ។
លោកនាយកសាលាបន្តបន្តទៀតថា ការធ្វើជាអ្នកនាំសារ របស់យុវជននាពេលបច្ចុប្បន្ននេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសាកសមក្នុងការធ្វើជាអ្នកនាំសារ ដើម្បីបំពេញការងារមិនត្រឹមតែសម្រាប់ការប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងរួមចំណែក ដ៏សំខាន់ក្នុងការហាមឃាត់ស្ដីពីការប្រើប្រាស់គ្រឿងស្រវឹងនៅតាមសាលារៀនធ្វើឱ្យប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងសេចក្តីវិនាសអន្តរាយរបស់អ្នកសេពគ្រឿងញៀន។ សរុបសេចក្តីមកគ្រឿងញៀនវាបានបំផ្លាញដល់អ្នកដែលប្រើប្រាស់ជក់ សេពវានូវ ធ្វើឱ្យខូចសុខភាព រូបរាងកាយ អនាគត កិត្តិយស បាត់បង់សុភមង្គល ត្រូវអ្នកជិតខាងស្អប់ខ្ពើម គ្រួសារកាត់កាលចោលទៀតផង ពេលយើងសេពវា វាបាននាំយើងទៅរកក្តីវិនាសគ្រប់បែបយ៉ាង សូម្បីតែជីវិតរបស់ខ្លួនក៏គ្រប់គ្រងមិនបានផងដែរ។
សិស្សានុសិស្សនៃសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ បានប្តេជ្ញាចិត្តដោយមិនប្រើប្រាស់គ្រឿងញៀន តាមវិធីមានដូចជា៖-កុំសាកល្បងប្រើប្រាស់គ្រឿងញៀន-មិនត្រូវជឿពាក្យញុះញង់អ្នកប្រើប្រាស់ ឬអ្នកលក់គ្រឿងញៀន-បដិសេធជានិច្ចចំពោះបញ្ហាគ្រឿងញៀន មិនសេពគប់អ្នកប្រព្រឹត្តគ្រឿងញៀន សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំបាត់គ្រឿងញៀន។