សៀមរាប: កាលពីពេលថ្មីៗកន្លងទៅនេះសមត្ថកិច្ចចំរុះបានសហការណ៍គ្នាចុះប្រតិបត្តិការណ៍ធ្វើការចងក្រណាត់ក្រហមជាតំរុយនៅក្នុងភូមិសាស្ត្រសហគមន៍ស្ទឹងជ្រៅដែលមានទំហំ ៤៥ ហិតា តំបន់ អភិរក្ស ផ្ទោលស្រោង និង ត្រគាក្ល អតីតឡូត៍លេខ៧មានទំហំ ៩៦៦២ ហិតា ទៀតនៅក្នុងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ដោយប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ស៊ុន ចាន់ថុល អភិបាលរងស្រុកជីក្រែងខេត្តសៀមរាបគឺក្នុងគោលបំណងដើម្បីការ ការ ពារថែរក្សានិងអភិរក្សសម្រាប់ត្រីពូជក្នុងតំបន់ទាំងអស់ខាងលើឲ្យកាន់តែមានភាពរីកចម្រើនថ្វេដង។ដោយលោក ស៊ុន ចាន់ថុល អភិបាលរងស្រុកជីក្រែង លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលសៀមរាបក៏ដូចជាលោក ភួង លីណា នាយកតំបន់ ឩទ្យានុរក្សនិងតំបន់
ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបបានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីជំនាញទាំងអស់នាឱកាសនោះថា យើងត្រូវបែងចែកឲ្យដាច់នៅពាក្យថាអភិរក្សនិងពាក្យថាបំផ្លាញដោយយើងទាំងអស់គ្នាគឺជាមន្ត្រីជំនាញរៀងៗខ្លួនត្រូវតែបន្តការអនុវត្តភារះកិច្ចស្នូលរបស់ខ្លួនឲ្យបានល្អដោយមិនត្រូវលួចឃុបឃិតជាមួយនិងជនប្រព្រឹត្តបទល្មើសនេសាទគ្រប់ប្រភេទដែលធ្វើឲ្យខុសពីច្បាប់ផ្ទុយទៅវិញគឺយើងម្នាក់ៗត្រូវតែសហការណ៍
គ្នាឲ្យបានល្អគ្រប់វេលាពេលក្នុងការការ ពារ ថែរក្សាត្រីពូជក្នុងរដូវទឹកសំរកនេះកុំឲ្យមានការបាត់បង់និងត្រូវរិះរកគ្រប់មធ្យោបាយជំនាញធ្វើការផ្សព្វផ្សាយនិងពន្យល់ណែនាំដល់បងប្អូនប្រជានេសាទទាំងអស់ឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់និងបានចូលរួមសហការណ៍គ្នាជាមួយនិងមន្ត្រីជំនាញគ្រប់ផ្នែកដើម្បីយើងធានាបាននូវការកាត់បន្ថយបទល្មើសនេសាទបានគ្រប់រូបធានាបាននូវពូជមច្ឆាជាតិកាន់តែមានភាពរីកចម្រើននិងគង់វង្សយូរអង្វែង ៕ ដោយ លោក អ៊ុក ផ្លុង