ឯកឧត្តម ផូង វណ្ណ ដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោលការណ៍អនុវត្តច្បាប់លើករណីបទល្មើសពាក់ព័ន្ធក្មេងទំនើង

0

(កំពង់ធំ)÷ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ និងឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោលការណ៍អនុវត្តច្បាប់លើករណីបទល្មើសពាក់ព័ន្ធក្មេងទំនើង។

     កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រីក្រឡាបញ្ជី និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ បើបញ្ជាក់ពីគោលការណ៍ច្បាប់សម្រាប់អនុវត្តចំពោះបទល្មើសពាក់ព័ន្ធក្មេងទំនើង÷ វិធានការណ៍អនុវត្តជាក់ស្តែង(គោលដៅផ្សព្វផ្សាយអប់រំ ដើម្បីទប់ស្កាត់ និងបង្រ្កាប)ឱ្យបានទាន់ពេលវេលា។ ការរៀបចំសេចក្តីប្រកាសព័ត៌មានអំពីចំណាត់ការនៃការអនុវត្ត។ អត្ថបទសាលាដំបូងខេត្តកំពង់ធំ