រថយន្តធន់ធ្ងន់ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឱ្យស្លាប់៧នាក់ និងរងរបួសធ្ងន់ម្នាក់ នៅស្រុកត្បូងឃ្មុំ

0

ត្បូងឃ្មុំ​:​ រថយន្តធន់ធ្ងន់២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាល​ឱ្យ​មនុស្ស​៧នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​ម្នាក់​ទៀត​រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះ​បាន​កេីត​មាន​ឡេីង​កាលពី​វេលាម៉ោង​៤​ និង​៣០នាទី​ទៀបភ្លឺ​ ឈានចូលថ្ងៃទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៤​ នៅលើ​កំណាត់ផ្លូវជាតិលេខ៧១C ត្រង់ចំណុចអណ្ដូងខួច ស្ថិតក្នុងភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ។

សមត្ថកិច្ច​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ រថយន្តម៉ាក ហ៊ីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន​ អ្នកបើកបរ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗកន្លែងកើតហេតុ ។

បើតាមការវាស់វែងពីសមត្ថកិច្ចស្រុកត្បូងឃ្មុំ បានឱ្យដឹងថា​ រថយន្តទាំង២ បើកបរមានទិសដៅ បញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាល​ឱ្យ​រថយន្តទាំង០២គ្រឿងខូចខាត​កម្រិតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន០៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ លុះបញ្ជូនទៅ​ដល់​មន្ទីពេទ្យមិត្តភាពកម្ពុជា.ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង​ និងធ្វើកំណត់ហេតុយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំ​ឱ្យ​ភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕