សម្រាប់ការប្រកួត Champions League នៅក្នុងពូលDក្លិបកាំភ្លើងធំ Arsenal បានបន្តជ័យជម្នះរបស់ខ្លួនសម្រាប់ការប្រកួត Champions League នៅក្នុងពូលD បន្ទាប់ពីពួកគេបានយកឈ្នះម្ចាស់ផ្ទះ Anderlecht (អាន់ឌើឡិច) ក្នុងលទ្ធផល 2-1 ។ក្រុមទាំងពីរមិនអាចទម្លុះរនាំងការពារគ្នា
បានឡើយសម្រាប់ការប្រកួតនៅក្នុងតង់ទី១ដោយរក្សាត្រឹមលទ្ធផល 0-0 ។ប៉ុន្តែលុះការប្រកួតចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះ Anderlecht ជាអ្នកធ្វើការនាំមុខមុន 1-0 ដោយការស៊ុតពី
សំណាក់កីឡាករ Andy Najar នៅនាទីទី៧១ ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតនៅចុងម៉ោងនៃតង់ទី២ Arsenal អាចវាយបកវិញបាន២គ្រាប់ផ្ទួនៗពោលគឺការស៊ុតរបស់កីឡាករ Kieran Gibbs នៅនាទីទី៨៩និងកីឡាករ Lukas Podolski នៅនាទីទី៩០ ។
ចប់ការប្រកួត Arsenal ឈ្នះ Anderlecht 2-0 ។គួរបញ្ជាក់ថា ការប្រកួតមួយគូទៀតនៅក្នុងពូលDដំណាលគ្នានេះគឺក្រុមភ្ញៀវ Dortmund បានបំបាក់ម្ចាស់ផ្ទះ Galatasaray ក្នុងលទ្ធផល 4-0 ៕