សម្រាប់ការប្រកួតជាមួយ Manchester United នៅចុងសប្តាហ៍នេះគ្រូបង្វឹក Chelsea លោក Jose Mourinho បានឲ្យដឹងថា ខ្សែប្រយុទ្ធ Didier Drogbaឌីឌីយេ ដ្រុកបា) នឹងស្ថិតជាជម្រើសដំបូងសម្រាប់ជំនួបជាមួយបិសាចក្រហម Manchester United នៅចុងសប្តាហ៍នេះ ។
Drogba ត្រូវបានប្តូរចូលជំនួស Loic Remy នៅនាទីទី១៦សម្រាប់ការប្រកួត Champions League ដែល Chelsea បានបំបាក់ Maribor 6-0 កាលពីយប់មិញបន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះមានបញ្ហារបួស ។
មកដល់ពេលនេះ Drogba គឺជាខ្សែប្រយុទ្ធកណ្តាលតែម្នាក់គត់ដែលមិនមានរបួសសម្រាប់ក្លិប Chelsea ហើយគ្រូបង្វឹក Mourinho បានបញ្ជាក់ថា គេនឹងជាប់ជម្រើស១១នាក់ដំបូងសម្រាប់ ការប្រកួតនៅទឹកដី Old Trafford នៅថ្ងៃអាទិត្យ ។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយរបស់ Drogba ដែលបានវិលមកលេងឲ្យ Chelse វិញហើយសម្រាប់រដូវកាលថ្មីនេះរូបគេចូលលេងក្នុងក្របខណ្ឌ Premier League ទើបតែបាន២៥នាទីប៉ុណ្ណោះ ៕