(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សោម ស៊ុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត និងសហការី បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនលោក ឆូយ ម៉ាប់ សមាជិកក្រុមប្រឹក្សាឃុំដងកាំបិត ជាអតីតយុទ្ធជន ដែលកំពុងមានជម្ងឺប្រចាំកាយ និងអតីតយុទ្ធជនចំនួន១១គ្រួសារផ្សេងទៀត ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ឋជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗ និងត្រូវខិតខំប្រកបរបររកទទួលទានដោយសុចរិតទៀងត្រង់ ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចឹមសត្វ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ឲ្យបានល្អប្រសើរ និងត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដោយត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវអប់រំកូនចៅកុំឲ្យក្លាយខ្លួនជាក្មេងទំនេីង ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជាតិយើង ។
នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន បានឧបត្ថម្ភជូនលោក ឆូយ ម៉ាប់ ដែលកំពុងមានជម្ងឺ ប្រចាំកាយ មានអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាចំនួន៧០០,០០០ រៀល ។ ដោយឡែកអតីតយុទ្ធជន ចំនួន១១គ្រួសារផ្សេងទៀត ទទួលបាន៖ចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន ផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី ។
លោក ឆូយ ម៉ាប់ និងក្រុមគ្រួសារអតីតយុទ្ធជន ទាំងអស់ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តម សោម ស៊ុន និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់កន្លងមក និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ ពិនិត្យដោយលោក ធូ កែវមុន្នី