ពេទ្យសត្វ​៣៦​នាក់​ទទួលបាន​វគ្គប​ណ្តុះ​បណ្តាល​បំពាក់បំប៉ន​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ពី​មន្ទីរ​កសិកម្ម​

0

ពេទ្យសត្វ​ចំនួន ៣៦​នាក់ មកពី​ក្រុង និង​ស្រុក​ទាំង ៥​ក្នុង​ខេត្តមណ្ឌលគិរី ទទួលបាន​វគ្គប​ណ្តុះ បណ្តាល​ស្តីពី​ការបំពាក់​បំប៉ន​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ នៅ​មន្ទីរ​កសិកម្ម​នា​ព្រឹក​ថ្ងៃទី​២១ តុលា នេះ​។ វគ្គ​បំពាក់បំប៉ន​នេះ​ក៏មាន​ការអញ្ជើញ ចូលរួម​ប្រកា​សបិទ​វគ្គ​ដោយ ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ផងដែរ​។​
​ ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក សុង ឃាង បានអោយដឹង​ថាវ​គ្គបំ​ពាក់​បំប៉ន​នេះ​ផ្តោតលើ​ចំណុច​សំខាន់ៗ​ចំនួន​បី .​ទី​១ របៀប​ប្រើប្រាស់​វ៉ាក់សាំង ដែល​ក្នុង​ចំណុច​នេះ​លោក​បានបញ្ជាក់​ពី​ការប្រើប្រាស់​ប្រភេទ​ថ្នាំ ផ្សេងៗ​មានដូចជា វីតាមីន និង​កាល់ស្យូម ជាដើម .​ទី​២ ផ្តោតលើ​c3

ប្រភេទ​វ៉ាក់សាំង លោក​បាន​ណែនាំ​ពី ប្រភេទ​ថ្នាំ​ព្យាបាល ប្រភេទ​បាក់តេរី ប្រភេទ​ថ្នាំ​អនុញ្ញាត​ឲ្យ​ប្រើ និង​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ផងដែរ​និង​ចំណុច​សំខាន់ ទី ០៣ គឺ​ផ្តោតលើ​ពេលវេលា​នៃ​ការចាក់​វ៉ាក់សាំង​។​
​ ​វគ្គ​បណ្តុះបណ្តាល​ដែល​បាន​បិទ​បញ្ចប់​នៅ​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់នេះ​សិក្ខាកាម​ដែល​ចូលរួមបាន​លើកឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ ក្នុងនោះ​មានដូចជា បញ្ហា​c2

ប្រជាពលរដ្ឋ​មិន​យល់​ពី​ការចាក់​វ៉ាក់សាំង .​ពិបាក​រក​ថ្នាំ​ព្យាបាល​នៅតាម​បណ្តា​ភូមិ​ស្រុក .​និង​បញ្ហា​ពិបាក​ក្នុងការ​ទារប្រាក់​ថ្លៃ​វ៉ាក់សាំង​ផងដែរ​។​
​ ​មានមតិ​បិទ​វគ្គ​បណ្តុះបណ្តាល​នាពេលនោះ ឯកឧត្តម អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​រថា បន្ទាប់ពី​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ដ៏​ខ្លី​នេះ សូម​ឲ្យ​ពេទ្យសត្វ​c1

ទាំងអស់ យកចិត្តទុកដាក់​បំពេ​ញ​ភារៈកិច្ច​អោយបាន​ខ្ចប់​ខ្ជួន ត្រូវ​ចេះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យក​គោក្របី ដែលមាន​ជម្ងឺ​មកចាក់​វ៉ាក់សាំង​នៅតាម​ឃុំ​/​ស្រុក​នីមួយៗ អោយបាន​គ្រប់​គ្រប់គ្នា ដើម្បី​ជៀសវាង​នូវ​ជម្ងឺ​រាតត្បាត​ដល់​សត្វ​ចិញ្ចឹម​ផ្សេងៗ​ក្នុងស្រុក​/​ភូមិ​៕