មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលកំពង់ធំ នៅតែបន្តធ្វើសកម្មភាពចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប ដូចភ្លៀងរលឹម នៅដើមរដូវបិទឡូនេសាទ ក្នុងពេលដែលត្រីពងកូន

0

(កំពង់ធំ)÷ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤លោក ចាយ  គង់មេ៉ង នាយរងខណ្ឌរដ្ឋបាលជលកំពង់ធំ  នៅតែបន្តដឹកនាំកម្លាំងមន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ និងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចមុខព្រែកទាល់ព្រំប្រទល់ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងចាប់ពីចំណុចផ្សោត ដល់បាទាល់ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

       លោក ចាយ  គង់ម៉េង ដឹកនាំកម្លាំងមន្ត្រីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយទទួលអនុវត្តបាន០១ករណី
បានចុះរុះរើបំផ្លាញចោលឧបកណ៍នេសាទខុច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៤៩របាំង ប្រវែង២៥០០ម៉ែត្រ ឡុកចំនួន៩៨គ្រឿង លប/លូចំនួន៩៨ មាត់បង្គោល ចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចំរុះ ទម្ងន់ ២៥គីឡូក្រាមចូលទន្លេវិញ។

លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានផ្សព្វផ្សាយនិងអប់រំដល់បងប្អូនប្រជានេសាទដែលនេសាទនៅរដូវត្រីពងកូន ដើម្បីយល់កាន់តែច្បាស់ពីរដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវយកចិត្តទុកដាក់និងចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ចំពោះដែននេសាទទឹកសាបសម្រាប់ខេត្តកំពង់ធំ នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទជាលក្ខណៈគ្រួសារ ដើម្បីការពារពូជត្រីឱ្យបាននៅគង់វង្ស។  អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ