អ្នកចាត់ការក្លិបតោខៀវ Chelsea លោក Jose Mourinho បានបង្ហើបថា កីឡាករ Cesc Fabregas នឹងក្លាយជាប្រធានក្រុមរបស់ក្លិបជំនួសខ្សែការពារ John Terry ។Fabregas បង្ហាញពីទម្រង់លេងជាមួយ Chelsea បានយ៉ាងល្អចាប់តាំងពីរូបគេផ្លាស់ចេញពីក្លិបអ្នកមានបុណ្យ
Barcelona នៅរដូវក្តៅនេះហើយគ្រូបង្វឹកនឹងតែងតាំងឲ្យរូបគេជាប្រធានក្រុម ។
លោក Mourinho បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “Fabregas ជាកីឡាករដ៏អស្ចារ្យជាងខ្ញុំគិតទៅទៀត គេជាកីឡាករបាល់ទាត់ដែលពោរពេញទៅដោយទេព្យកោសល ហើយមកដល់ពេលនេះទើបខ្ញុំដឹងថា នេះជាមូលហេតុដែលធ្វើឲ្យគេក្លាយជាប្រធានក្រុមនៅ Arsenal ទាំងវ័យក្មេង” ។
គួរបញ្ជាក់ថា បច្ចុប្បន្ន Chelsea កំពុងឈរនៅកំពូលតារាង Premier League ដោយមានគម្លាតពីក្រុមលេខពីរ ចំនួន ៥ពិន្ទុ ៕