យោងតាមសារព័ត៌មាននៅក្នុងប្រទេសអង់គ្លេសបានចុះផ្សាយថា ក្លិប Southampton កំពុងតែ សម្លឹងឆ្ពោះទៅរកការចុះកិច្ចសន្យានាំយកអតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool គឺកីឡាករ Dirk Kuyt (ឌើក ខាយ) នាខែមករាខាងមុខនេះ ។កីឡាករវ័យ៣៤ឆ្នាំរូបនេះ
បច្ចុប្បន្នកំពុងលេងឲ្យក្លិប Fenerbahce (ហ្វេណេបាឆេ) ហើយនឹង ចប់កិច្ចសន្យាជាមួយក្លិបនេះនៅរដូវកាលក្រោយ ។
យោងតាមគេហទំព័រ The Mirror បានផ្សព្វផ្សាយថា គ្រូបង្វឹក Southampton លោក Ronald Koeman នឹងព្យាយាមនាំយកកីឡាករសញ្ជាតិហូឡង់រូបនេះមកកាន់ប្រទេសអង់គ្លេសព្រោះរូបគាត់ មានបំណងចង់បានរូបគេជាយូរមកហើយ ។
គួរបញ្ជាក់ថា Kuyt (ខាយ) ធ្លាប់ស៊ុតបញ្ចូលទីឲ្យ Liverpool បាន៧១គ្រាប់សម្រាប់ការបង្ហាញ ខ្លួន២៨៥ប្រកួតនិងស៊ុតបាន២៤គ្រាប់ឲ្យក្រុមជម្រើសជាតិក្នុងការចូលលេង១០៤លើក៕