ខ្សែការពារ Maynor Figueroa (ម៉េនើ ហ្វីហ្គើរ៉ូ) បានព្រមព្រៀងផ្លាស់ពីក្លិប Hull City ទៅកាន់ Wigan Athletic សាជាថ្មីជាមួយនឹងកិច្ចសន្យាខ្ចីជើងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ ។ខ្សែការពារឆ្វេងសញ្ជាតិហុងឌូរ៉ាស់រូបនេះបានផ្លាស់ចេញពី Wigan មកចូលរួមជាមួយ Hull
ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅមុនហើយចូលលេងបាន៣៨ប្រកួតដោយជួយឲ្យក្លិបនេះគេចផុតពី តំបន់ត្រូវកាត់ចោលក្នុងក្របខណ្ឌ Premier League និងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup (អេហ្វអេ ខាប់) ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលការមកដល់របស់កីឡាករ Andrew Robertson និង Michael Dawson បានធ្វើឲ្យឱកាសតំណែងជម្រើស១១នាក់ដំបូងរបស់ Figueroa បាន បាត់បង់ហើយបានធ្វើឲ្យគេសម្រេចចិត្តវិលទៅកាន់ទឹកដី DW Stadium សាជាថ្មី។
គួរបញ្ជាក់ថា កីឡាករវ័យ៣១ឆ្នាំរូបនេះចូលលេងបាន២០០ប្រកួតសម្រាប់រយៈពេល៥ឆ្នាំ ជាមួយក្លិប Wigan ៕