ខ្សែប្រយុទ្ធក្លិបតោខៀវ Chelsea កីឡាករ Fernando Torres កំពុងក្លាយជាគោលដៅដ៏ធំរបស់ក្លិបបាល់ទាត់ Schalke 04 (ស្កាល់ សូន្យបួន) នៅពេលដែលទីផ្សារដោះដូរកីឡាករបើកទ្វានៅខែមករាខាងមុខនេះ ។
កីឡាករអន្តរជាតិអេស្ប៉ាញវ័យ៣០ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លិប AC Milan ជាលក្ខណៈខ្ចីជើង ដែលកិច្ចសន្យាខ្ចីជើងនេះនឹងធ្វើឲ្យរូបគេបន្តលេងនៅទឹកដី San Siro រហូតដល់ឆ្នាំ ២០១៦ ។
យោងតាមសារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់បានចុះផ្សាយថា គ្រូបង្វឹក Roberto Di Matteo (រ៉ូប៊ឺតូ ឌី ម៉ាតេអូ) កំពុងតែមានគោលបំណងដើម្បីនាំយក Torres ដែលជាអតីតកូនក្រុមរបស់ខ្លួន ព្រោះរូបគេធ្លាប់ ជួយឲ្យ Chelsea ឈ្នះជើងឯក Champions League ក្នុងឆ្នាំ ២០១២ ។
គួរបញ្ជាក់ថា Torres ស៊ុតបញ្ចូលទីបាន១គ្រាប់គត់សម្រាប់ការបង្ហាញខ្លួន៥លើកឲ្យ AC Milan ៕