ឯកឧត្តម ជា វ៉ាន់ចាន់ ផ្ដល់អនុសាសន៍៦ចំណុចដើម្បីយុវជនក្លាយជាយុវជនឆ្នើម និងមានភាពជាអ្នកដឹកនាំ

0

ដោយ វេហាស៍

(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ បានផ្ដល់អនុសាសន៍ដូច្នេះ នៅក្នុងឱកាសដែលឯកឧត្តម និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតប្រជែងកម្មវិធីចម្អិនម្ហូបខ្មែរ “ចុងភៅឆ្នើមយុវជនឆ្នើមស្រុកស្ទោង” នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០២៤ នៅផ្សារស្ទោងអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលសហការរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ  រដ្ឋបាលស្រុកស្ទោង និង ផ្សារស្ទោងអភិវឌ្ឍន៍។

       ឯកឧត្តមបានសង្កត់ធ្ងន់ថា យុវជនត្រូវមានលក្ខណសម្បត្តិភាពជាអ្នកដឹកនាំ ចេះធ្វើផែនការ ចេះសម្របសម្រួល យុវជនក្នុងសន្តិភាព មានឱកាសអភិវឌ្ឍន៍ខ្លួន ច្នៃប្រឌិតបង្កើតថ្មីផ្តល់ជាគំរូល្អដល់សង្គម ជាពិសេស ត្រូវមានលក្ខណៈសម្បត្តិ៦ចំណុច÷ ១.លើកកម្ពស់ការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ ២.ជំរុញ និងលើកទឹកចិត្តយុវជនឱ្យចេះធ្វើម្ហូបខ្មែរ។ ៣.ផ្ដល់ឱកាសដល់យុវជនដែលស្រឡាញ់ និងចូលចិត្តធ្វើម្ហូបបានបង្ហាញស្នាដ។ ៤.រឹតចំណងមិត្តភាព សាមគ្គីភាពរវាងសមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តាឃុំក្នុងស្រុក។ ៥.លើកកម្ពស់សមភាពយេនឌ័រ និងសុខមាលភាពក្នុងគ្រួសារ។ ៦.បង្កើតឱ្យមានបរិយាកាសសប្បាយរីករាយក្នុងស្រុកទាំមូល។

លើសពីនេះទៀតឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានកោតសរសើរខ្ពស់ដល់លោក សាយ គឹមឡម ក្នុងនាមអភិបាលស្រុកនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្ទោង ដែលបានដឹកនាំនិងជំរុញចលនាយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាពិសេស ការកិច្ចការធ្វើកិច្ចការសង្គមនិងមនុស្សធម៌ មួយពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមកគួរឲ្យមោទកភាពបំផុតហើយតែងតែទទួលបាននូវការគាំទ្រពីមហាជនក្នុងមូលដ្ឋាននិងគ្រប់ស្រទាប់វណ្ណៈ។

ទន្ទឹមនឹងនេះឯកឧត្តម ជា វ៉ាន់ចាន់ ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់លោក ប៉ា ពិសុទ្ធ សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងជាគណៈគ្រប់គ្រងផ្សារស្ទង់អភិវឌ្ឍន៍ ដែលតែងតែសហការនិងឧបត្ថម្ភទាំងស្រុង ក្នុងការបង្កើតនូវព្រឹត្តិការណ៍ប្រកួតប្រជែង “ចុងភៅឆ្នើម យុវជនឆ្នើមស្រុកស្ទោង”នៅក្នុងឱកាសនេះ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងទាំងមូល និងក្រុមការងារ ព្រមទព្រមទាំង អ្នកពាក់ព័ន្ធ ដែលបានខិតខំជួយគ្នាក្នុងការរៀបចំបង្កើតនូវកម្មវិធីនេះឡើងដើម្បីទទួលបានលទ្ធផលខ្ពស់។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះមានរយៈពេល ៥សប្តាហ៍ហើយ ជ័យលាភីលេខ១នឹងទទួលបាននូវ មេដាយមាស១ទឹកប្រាក់លើកទឹកចិត្តមួយចំនួន ជ័យលាភីលេខ២ ទទួលបាននូវមេដាយប្រាក់១ និងទឹកប្រាក់លើកទឹកចិត្តមួយចំនួន ហើយជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ១និងទឹកប្រាក់លើកទឹកចិត្តចំនួនចំនួន ពិសេសមានការចម្អិនម្ហូបជាកិត្តិយសរបស់ លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត/ស្រុក និងគណ:គ្រប់គ្រងផ្សាររស្ទោងអភិវឌ្ឍន៍ផងដែរ។