បន្ទាយមានជ័យ៖ក្រុងប៉ោយប៉ែតក៍ដូចជាស្រុកក្រុងនៅទូទាំងខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរ វាយគង វាយស្គរ ត្រដោក គាំទ្រ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ។
ក៍មានវត្តមានលោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត លោកអភិបាលរងក្រុងលោកលោកស្រី មន្ត្រីរាជការកងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងពលរដ្ឋរាប់សិបអ្នកចូលរួម ដែលពិធីប្រារព្វឡើងនីរវង្វង់មូល ព្រះនរាយ ស្តិតក្នយងភូមិក្បាលស្ពាន សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនា ថ្ងៃទី ៥ សីហា ២០២៤។
ថ្លែងអបអរក្នុងកម្មវិធីនេះ លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ គម្រោងព្រែកជីកហ្វូណនតេជោ ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញពីសារៈសំខាន់នៃ” ព្រែកជីកហ្វូណនតេជោ” ជាលក្ខណៈបច្ចេកទេសទូទៅរបស់ ផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រចាប់ផ្តើមពីព្រែក តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ(ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។
តាមការសិក្សា និងវាយតម្លៃបឋមលើថវិកាប៉ាន់ប្រមាណគម្រោងនេះនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក សម្រាប់សាងសង់និងស្តារផ្លូវទឹកដែលមានស្រាប់ប្រមាណ១៣៥គីឡូម៉ែត្រ និងជីកថ្មីប្រមាណ ៤៥គីឡូម៉ែត្រ ដែលត្រូវប្រើប្រាស់ ពេលវេលាប្រមាណបួនឆ្នាំ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋនិងឯកជន (PPP) ដែលក្រុមហ៊ុនវិនិយោគ ត្រូវសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈពេលមួយសមស្រប។ ការវិនិយោគនេះគឺរាជរដ្ឋាភិបាលនឹងមិនចំណាយថវិកា ឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ។ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុនផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន ១០០ភាគរយដើម្បីវិនិយោគលើគម្រោងនេះ។
លោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត គាំទ្រយ៉ាងពេញទំហឹងការបើការដ្ឋានដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះ ព្រែកជីកហ្វូណនជាសសៃឈាម ដែលនាំអោយកម្ពុជា អាចនាំកសិផលនិងទំនិញក្នុងប្រទេស ចេញទៅប្រកួតប្រជែងលើទីផ្សាអន្តរជាតិ ដោយមិនពឹងផ្អែកផ្លូវទឹកប្រទេសជិតខាង។ដោយ៖ឃិន គន្ធា