​Paul Pogba បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Juventus រហូតដល់​ឆ្នាំ ២០១៩

0

​ខ្សែបម្រើ​ក្លិប​សេះបង្កង់ Juventus កីឡាករ Paul Pogba បានបញ្ចប់​ការចង់បាន​របស់​ក្លិប​តោ​ខៀវ Chelsea និង​បិសាច Manchester United ដោយបាន​ព្រមព្រៀង​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​រហូតដល់​ឆ្នាំ ២០១៩ ។​​កីឡាករ​វ័យ​២១​ឆ្នាំ​ដែលជា​អតីត​យុវជន​របស់​ក្លិប Manchester United រូបនេះ​បាន​ក្លាយជា​គោលដៅ​ដ៏​ធំ​របស់ ក្លិប​ជាច្រើន​នៅក្នុង​ក្របខណ្ឌ Premier League នា​ប៉ុន្មាន​ខែ​កន្លងមកនេះ ។​download
​យោងតាម​គេហទំព័រ Daily Star បាន​ផ្សព្វផ្សាយ​ថា តំណាង​របស់​កីឡាករ Pogba គឺ​លោក មី​ណូ រ៉ា​យ៉ូ​ឡា (Mino Raiola) និង វ៉ា​លី​ត ប៊ែ​ន សេ​ហ្វ​ទី (Walid Ben Zefti) ទើបតែនឹង​បាន​ជួប​ជាមួយ​លោក ហ្គី​សេ​ប៉េ ម៉ា​រ៉ូ​តា (Giuseppe Marotta) ដែលជា​អ្នកគ្រប់គ្រង​ក្លិប Juventus ដើម្បី​ពិភាក្សា​លើ​ការចុះកិច្ចសន្យា​ថ្មី​របស់ Pogba ។​គួរ​បញ្ជាក់ថា Pogba ធ្លាប់​ចូល​លេង​បាន​ចំនួន​២០​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង ៕