ស្នងការនគរបាលខេត្ដតាកែវណែនាំអោយនគរបាលចរាចរណ៍អនុវត្តច្បាប់អោយតឹងរឹងចំពោះអ្នកបង្ករគ្រោះថ្នាក់ចរាចរណ៍នឹងចងនីតិវិធីអោយជាប់

0

តាកែវ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ជំរុញអោយនគរបាលចរាចរណ៍ គ្រប់ស្រុកនិងក្រុង ជាពិសេសផែនរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ត្រូវអនុវត្តច្បាប់អោយបានតឹងរឹង និងចងអោយជាប់នូវនីតិវិធី ចំពោះអ្នកបង្ករអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយមានមនុស្សស្លាប់ ឬរបួសធ្ងន់ស្រាល ដើម្បីជាថ្នូរទៅនឹងការរកយុត្តិធម៍ជូនជនរងគ្រោះ ។

លោកស្នងការលើឡើងបែបនេះក្នុងពេលដែលលោករួមជាមួយលោកស្នងការរង អញ្ជើញចុះជួបជាមួយមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីពង្រឹងការងារជំនាញនៅអធិការដ្ឋាន និងវិន័យកងកំលាំងនគរបាលជាតិថ្មី នៅសាលប្រជុំអធិការនគរបាលស្រុកបាទី នាព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៤ ។

លោកឧត្ដមសេនីយ៍ទោ ម៉ែន លី បន្តរថា បើតាមរបាយការណ៍របស់អធិការនគរបាលស្រុកបាទីបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរចរណ៍នៅស្រុកបាទី មានការកើនឡើងគួរអោយកត់សម្គាល់ បណ្ដាលអោយមានមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាល និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាច្រើន ដូច្នេះដើម្បីចូលរួមកាត់បន្ថយនៅបញ្ហារសង្គមមួយនេះ នគរបាលចរាចរណ៍ទាំងអស់ ត្រូវតែបង្កើនការផ្សព្វផ្សាយអប់រំ បង្ការទប់ស្កាត់ និងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ជាពិសេសកំណត់ភូមិសាស្ត្រងាយរងគ្រោះដោយបញ្ជាក់ពីស្លាកសញ្ញាអោយបានច្បាស់លាស់ បង្ការកុំឱ្យមានគ្រោះថ្នាក់កើតឡើងជាបន្តរទៀត នឹងបន្តរសហការណ៍ជាមួយនិងមន្ទីរជំនាញសាធារណការនឹងដឹកជញ្ជូន ចុះពិនិត្យរាល់ផ្លូវដែលកំពុងជួសជុលត្រូវមាន ដាក់ស្លាកសញ្ញាឬភ្លើងជាសម្គាល់អោយបានត្រឹមត្រូវ ដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកបើកបរអោយមានការប្រុងប្រយ័ត្ន ។