កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីប្រលងសិស្សឆ្នេីមថ្នាក់ទី១០ ប្រចាំស្រុកព្រៃឈរ «ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គួររំលឹកថា ដើម្បី លើកកម្ពស់សមត្ថភាពចំណេះដឹងរបស់សិស្ស ក៏ដូចជាលើកទឹកចិត្តចំពោះសិស្សពូកែដែលខំប្រឹងប្រែងរៀនសូត្រ តបតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំការប្រឡងជ្រើសរើសសិស្សឆ្នើម ថ្នាក់ទី១០ សម្រាប់វិទ្យាល័យទាំង ៥ ប្រចាំស្រុកព្រៃឈរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានបេក្ខជន ចូលរួមប្រឡង ប្រមាណ ៣១៣នាក់ ។ ចំពោះមុខវិជ្ជាប្រឡង មាន ៤ មុខវិជ្ជា គឺ ៖ គណិតវិទ្យា រូបវិទ្យា អក្សរសាស្រ្ត និងប្រវត្តិវិទ្យា ៕