កំពង់ធំ÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាជលផលពាមបាង សង្កាត់រដ្ឋបាលជលផលស្ទោង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក កើត គា នាយអធិការកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំពាមបាង និងទីបញ្ជាការស្រាលប្រចាំតំបន់៣ស្រុកស្ទោង ចេញប្រតិបត្តិការ ត្រួតពិនិត្យនិង បង្រ្កាបបទល្មើសជលផលនៅ ចំណុច ចាប់ពីបាឡត ដល់ ប្រលិចច្រកែង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក ជិន ស៊ីថា បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប លទ្ធផលអនុវត្តបាន (០១ ករណី) បានរុះរើ បំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនៅ និង កន្លែងរួមមាន:(ក្នុងរដូវបិទនេសាទ) របាំងសាច់អួនក្រឡាញឹក ចំនួន០៩ របាំង
ប្រវែង ២៧០០ ម៉ែត្រ ឡុកចំនួន១៨គ្រឿង លប/លូចំនួន៣៦មាត់ បង្គោលចំនួន១៥០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់៥៧០ គីឡូក្រាមចូលទន្លេចូលទន្លេវិញ។
ជាមួយគ្នានេះផងដែរលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមចូលរួមថែរក្សានៅប្រភេទត្រីនៅបឹងទន្លេសាប គឺធ្វើយ៉ាងណាការពារឱ្យបានល្អប្រសើរ ចៀសវាងការប្រើឧបករណ៍ជាលក្ខណៈទ្រង់ទ្រាយធំ ធ្វើឱ្យដាច់ពូជត្រីនៅក្នុងសហគមន៍របស់ខ្លួន។ ក្រុមការងារទាំងអស់នៅក្នុងសហគមន៍សូមរាយការណ៍ប្រសិនបើមានជនខិលខូចនៅតែប្រើឧបករណ៍ខុសច្បាប់ ត្រូវរាយការណ៍មកកម្លាំងជំនាញជាបន្ទាន់ដើម្បីចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ៕