​Tottenham Hotspur កំពុង​តាមដាន​មើល​ពី​ទម្រង់​លេង​

0


​របស់​កីឡាករ គ្រី​ស្តូ​ហ្វ ក្រា​ម័​រ (Christoph Kramer)​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​តាមដាន​មើល​ពី​ទម្រង់​លេង​របស់​ខ្សែបម្រើ​ក្លិប បូ​រូ​សៀរ ម៉ុង​ឆេង​ក្លា​បាច់ (Borussia Monchengladbach) គឺ​កឡាករ Christoph Kramer ។​
​នាយក​បច្ចេកទេស​រប​ស់​ក្លិប Spurs លោក ហ្វ្រា​ន់​កូ បាល់​ឌី​នី​(Franco Baldini) ត្រូវបាន​គេ​ជឿជាក់ថា បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​សង្កេតមើល​ពី​ការលេង​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ដែល​បច្ចុប្បន្នកំពុង​លេង​ឲ្យ​ក្លិប ម៉ុង​ឆេង​ក្លា​បាច់

(Monchengladbach) ជា​លក្ខណៈ​ខ្ចី​ជើង​ក្រោយ​ចាក​ចេញពី​ក្លិប Bayer Leverkusen ។​
​ជាមួយគ្នា​នោះ លោក Rudi Voller ដែលជា​នាយក​ក្លិប Leverkusen បាន​បញ្ជាក់ថា លោក​នឹង​នាំយក​កីឡាករ Kramer ត្រឡប់​មកកាន់​ទឹកដី BayArena វិញ​នៅពេលដែល​កិច្ចសន្យាខ្ចី​ជើង​ត្រូវបាន​បញ្ចប់ ។​​គួរ​បញ្ជាក់ថា កិច្ចសន្យា​របស់ Kramer ជាមួយ​ក្លិប Bayer Leverkusen នឹងត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ ២០១៧ ៕