សៀមរាប៖ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន បង ប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ សរុបចំនួន៣៣គ្រួសារ នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅឃុំខ្វាវ ស្រុកជីក្រែង។


អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អង្ករ ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ អំបិល១គីឡូក្រាម កន្ទេល១ និងថវិកា៤ម៉ឺនរៀល។
បន្ទាប់ពីចែកអំណោយជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងរួច ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានបន្តអញ្ជើញចុះទៅពិនិត្យស្ថានភាពគ្រួសារងាយរងគ្រោះ (ខ្វះខាតស្បៀង) នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ក៏ដូចជាពិនិត្យស្ថានភាពទឹកនៅភូមិសាស្ត្រឃុំជាប់ស្ទឹងជីក្រែង មានឃុំជីក្រែង និងឃុំអន្លងសំណរផ្ទាល់៕