ឧត្តរមានជ័យ៖នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកបានចាត់ លោកវរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណ: ដឹកនាំសហការី ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ជុំ ហស់ មេបញ្ជាការរង មូលដ្ឋានស្រុកចុងកាល់ ដែលកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រមទាំងនាំយកថវិកាចំនួន ១.០០០.០០០រៀល ដើម្បីជួយសំរួលក្នុងការព្យាបាលជម្ងឺ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ប្រធានមន្ទីរ ក៏បានពាំនាំពាក្យការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ដ ផងដែរ៕ដោយ៖ភ្នំដងរ៉ែក