អាជ្ញាធរខេត្តសៀមរាប អញ្ជើញកាន់បិណ្ឌវេនទី១២ នៅព្រះអង្គខ្មៅ

0

សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំមន្ត្រីរាជ ចូលរួមកាន់បិណ្ឌវេនទី១២។ពិធីវេនកាន់បិណ្ឌទី១២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ គឺ ជាវេនកាន់បិណ្ឌ របស់រដ្ឋបាលខេត្តសៀមរាប នៅវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ក្រុងសៀមរាប ដោយមានវត្តមានចូលរួមពីលោកគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមទាំងប្រជាពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ។

សូមជម្រាបថាក្នុងពិធីកាន់បិណ្ឌវេនទី១២ ឯកឧត្តម លោក លោកស្រី ដែលបានចូលរួមពិធីកាន់បិណ្ឌ បានអញ្ជើញរាប់បាត្រ ដើម្បីជាការសន្សំកុសលផលបុណ្យ ព្រមទាំងបាន ឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានមាតាបីតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ ព្រមជាមួយនឹងការឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខ័ន្ធ ជូនដល់វីរយុទ្ធជន កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បានមកទទួលមគ្គផលកុសលដែលកូនចៅបានឧទិ្ទសជូន និងកុសលផលបុណ្យដែលកើតឡើង ពីការដាក់បិណ្ឌវេនទី១២នេះ ៕