(កំពង់ធំ)÷ ក្រោមម្លប់សន្តិភាព ក្នុងការដឹកនាំប្រកបដោយចក្ខុវិស័យ ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ជំរុញឱ្យមានកសាងអភិវឌ្ឍ មានភាពរីកចម្រើនគ្រប់វិស័យ ជាពិសេស បានផ្ដល់ភាពសុខដុមរមនា ដល់ប្រជាពលរដ្ឋ មានពេលវេលាគ្រប់គ្រាន់ សម្រាប់ការជួបជុំប្រារព្វពិធីបុណ្យទាននានា តាមទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង នៅតាមទីវត្តអារាម រមនីយដ្ឋាន ទីកម្សាន្តសប្បាយត្រូវបានពង្រាយកងកម្លាំង រង់ចាំកិច្ចអន្តរាគមន៍ សង្គ្រោះដល់ប្រជាពលរដ្ឋ ជួបហេតុការណ៍ ជាចៃដន្យធានាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានទាន់ពេលវេលា។
រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចូលរួមពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តមន្នីរង្សី(ហៅវត្ដថ្មី)ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ត្រី ហេង សុផល និងក្រុមការងារបានបូជាផ្កាភ្ញី ទានធូប ជូនចំពោះព្រះរតនត្រៃ សមាទានសីលធ្វើកិច្ច នមស្សការប័ង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន ជីដូន ជីតាញាតិការទាំង ប្រាំពីសណ្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។
លោកស្នងការ បានបួងសួង ដល់វត្ថុសក្តិសិទ្ធិ ក្នុងលោក ជាពិសេសទេព្តាឆ្នាំថ្មី សូមបីបាច់ ថែរក្សា ប្រោះព្រំជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន សុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ចៀសផុតពីជម្ងឺកាចសាហាវនានា ដើម្បីបន្តចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយបន្ថែមទៀត។ អត្ថបទ វេហាស៍