ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសម្រុកមកលេងផាប់ទ្រីតខេត្តសៀមរាប ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌយ៉ាងកុះករ

0

 

សៀមរាប៖ ទិដ្ឋភាពភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានអញ្ជើញនាំក្រុមគ្រួសារ សាច់ញាតិបងប្អូនមក លេងផ្សារាត្រីផាប់ទ្រីត ដែលជាទីតាំងទេសចរណ៍ដ៏សំខាន់ ស្ថិតនៅចំកណ្តាលបជេះដូងនៃខេត្តសៀមរាប និងជាទីតាំងដ៏មានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរណ៍មកកំម្សាន្ត គ្រប់រដូវកាលមិនថា ក្នុងឳកាសមានពិធីបុណ្យជាតិ ឬបុណ្យតូចធំក្តី ក៏តែងតែមានភ្ញៀវទេសចរណ៍ មកពីបណ្តាខេត្តនានា និងក្រភប្រទេសមកកម្សាន្តដែរ រហូតដល់ភ្ញៀវទេសចរណ៍ជាច្រើ ប្រើពាក្យថា បើមកខេត្តសៀមរាប មិនបានមកផ្សារាត្រីផាប់ទ្រី ដូចមិនបានមកដល់ខេត្តសៀមរា​ប។

ជាក់ស្តែងឳកាសបុណ្យភ្ជុំបិណ្ទ នារាត្រីថ្ងៃទី២ ខែតុលាឆ្នាំ២០២៤នេះ កំណើននៃភ្ញៀវទេសចរណ៍ បានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ មានភ្ញៀវទេសចរណ៍ តាមការប៉ាន់ស្មានជិតមួយម៉ឺននាក់ បាននាំសាច់ញ្ញាតិក្រុមគ្រួសារ បងប្អូន កូនចៅមកដើរលេងផ្សារាត្រីផាប់ទ្រីត បន្ទាប់ពីបានដើរងទស្សនាប្រាងប្រាសាទអង្គរវត្ត និងប្រាសាទនានានៅពេលថ្ងៃ បរិយាកាស និងទិដ្ឋភាពដ៏សែនសប្បាយរីករាយ ក្នុងតំបន់ផាប់ទ្រីត ប្រកបដោយភ្លើងពណ៌ចម្រុះ ថែមរៀបចំតុបតែងលម្អរទៅដោយក្បូចក្បាច់រចនានាៗ បានធ្វើឲ្យភ្ញៀវទេសចរណ៍ ជក់ចិត្តឌិតអារម្មណ៍ ផ្តិតយករូបភាពទុក ដើម្បីជាភស្តុតាងអនុស្សាវីយ៍ ។

តំបន់ផាប់ទ្រីត គឺជាទេសចរណ៍ដ៏សំខាន់ក្នុងខេត្តសៀមរាប ដែលមានសន្តិសុខ សុវត្តិភាព ក្រោមការយកចិត្តទុកដាក់ ពីអាជ្ញាធរខេត្ត អាជ្ញាស្រុក រួមទាំងកងកម្លាំងសមត្ថកិច្ច បានប្រឹងប្រែងយកចិត្តទុកដាក់ រក្សានូវសណ្តាប់ធ្នាប់ និងសុវត្តិភាពជូនភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកកម្សាន្តនៅក្នុងតំបន់ផាប់ទ្រីតនេះ ក្នុងនោះក៏រក្សាបាននូវសុវត្តិភាពជូនភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរផងដែរ។

នៅក្នុងតំបន់ផ្សារាត្រីផាប់ទ្រី មានភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបកម្សាន្ត និងក្រុមអ្នកលក់សូវើនៀរ ម៉ាស្សា គំនូរ ការ៉េមឆា ជាច្រើនរយកន្លែង បានរាកទាក់ទទួលភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តដោយលក់ក្នុងតំម្លៃសមរម្យ និងមានគុណភាពខ្ពស់ ចំណែកអាហារមានរស់ជាតិឆ្ងុយឆ្ងាញ់ពិសារ មិនឲ្យភ្ញៀវខកបំណងឡើយ ។