ខេត្តព្រះសីហនុ៖ក្នុងរយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៣តុលាឆ្នាំ២០២៤ភ្ញៀវទេសចរណ៍មកលេងកំសាន្តខេត្ត ព្រះសីហនុ នាឪកាសបុណ្យភ្ជុំបិណ្យ សរុប១៧០.៥១៣នាក់កើនឡើង៥,៦៣%បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។
ភ្ញៀវទេសចរណ៏ភាគច្រើនបានមកលេងកំសាន្តនៅតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុក៍ដូចជាតាមបណ្តាលរមណីយ៍ដ្ឋានផ្សេងៗដូចជារមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ.រមណីយ៍ដ្ឋានទឹកធ្លាក់ថ្មរូងក្នុងស្រុកកំពង់សីលារួមនិងតាមបណ្តាលកោះនានាមួយនៅក្រុងកោះរ៉ុងផងដែរពោលគឺមានចំនួនច្រើនគូរឲ្យកត់សម្គាល់។កំណើនអ្នកទេសចរណ៍ច្រើនបែបនេះត្រូវបានគេវាយតំម្លៃថាបណ្តាលមកពីសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានស្ថេរភាពប្រទេសជាតិមានសុខសន្តិភាពរូមផ្សំការរៀបចំសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំសេវាកម្មជូនអ្នកទេសចរណ៍បាន ល្អប្រសើរ ជាពិសេសខេត្តព្រះសីហនុមានផ្លូវល្បឿនលឿន (ក្រុងភ្នំពេញ.ព្រះសីហនុ) ដែល ចំណាយ រយៈពេល ពីក្រុងភ្នំពេញមកខេត្តព្រះសីហនុត្រឹមតែ ១ម៉ោងនិង៣០នាទីប៉ុណ្ណោះ។ដោយ ឡែកសំរាប់ ការលក់ដូរវិញ មិនថានៅតាមឆ្នេរសមុទ្រ ឬភោជនីយ៏ដ្ឋាននោះទេគឺសុទ្ធសឹងមិនមានការតំម្លើង ថ្លៃរ អ្វីនោះដែរ ដោយគ្រប់មុខម្ហូបត្រូវបានកំណត់តំម្លៃយ៉ាងច្បាស់លាស់ ។ទន្ទឹមនឹងនោះគណៈបញ្ជាការឯកភាពខេត្ត បាន ដាក់ចេញនូវវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវ ទេសចរ ដែលបានមកលេងកំសាន្តក្នុងខេត្តព្រះសីហនុ ដោយ មានកម្លាំងសមត្ថកិច្ចធ្វើការចេញល្បាតនិង ឈរជើងនៅ តាមចំណុចគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានា សុខសុវត្ថិភាពដល់ បងប្អូន ប្រជាព លរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យោងតាមរបាយការណ៏របស់មន្ទីរទេសចរណ៏ខេត្តព្រះសីហនុបានបញ្ជាក់ថា៖ភ្ញៀវទេសចរណ៏មកលេងកំសាន្តនាឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំ២០២៤នេះរួមមាន៖ ភ្ញៀវជាតិ១៦៥.៥៩៥នាក់ កើនឡើង៥,៤៤%• ភ្ញៀវបរ ទេសសរុប៤.៩១៨នាក់ កើនឡើង១២,៥៦%។ ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាន នានា សរុប១៦៨.១៥៤នាក់ កើនឡើង៥,១៨% ក្នុងនោះ• ភ្ញៀវជាតិ ១៦៤.៩១០នាក់ កើនឡើង៧,៥៩%•ភ្ញៀវ បរទេស៣.២៤៤នាក់ ថយចុះ ៩,៦៣%។មានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន០៧ជើង ស្មើនឹង៤១០នាក់ កើន ឡើង ៩៤,៣១% ជាតិ០៨នាក់ កើនឡើង៣៣,៣៣% និងអន្តរជាតិ ៤០២នាក់ កើន ឡើង៩៦,០៩%។. ភ្ញៀវទេស ចរទៅកម្សាន្តតាមបណ្តាកោះនានា•មានភ្ញៀវសរុប១.៩៤៩នាក់កើនឡើង៤៥,២៣% ក្នុងនោះ ភ្ញៀវជាតិ៦៧៧ នាក់ ថយចុះ១១,៨៤%។ ភ្ញៀវបរទេស១.២៧២នាក់ កើនឡើង១២១,៦០% ៕
នាគសមុទ្រ