អ្នកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវឧបត្ថម្ភថវិកាចំនួន២លានរៀលដល់ បងស្រី ញ៉ែម ម៉ៅមានជម្ងឺត្រូវបានកាត់ជើងម្ខាង កំពុង សម្រាកក្នុងមន្ទីរពេទ្យ

0

ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤ បានចាត់តំណាង របស់អ្នកឧកញ៉ា មានលោក ម៉ុត ភារី លោក តាន់ វ៉ាន់ធី លោក ហន សុជាតិ ដោយមានលោក ផាន់ ដិច មេភូមិ៣ និងក្រុមការងារ បាននាំយកថវិការចំនួន ២លានរៀល និងរទេះរុញ០១គ្រឿងជួនដល់ បងស្រី ញ៉ែម ម៉ៅ អាយុ ៥៩ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្រុម៨ ភូមិ៣ ក្រុងព្រះសីហនុមានជម្ងឺត្រូវបានកាត់ជើងម្ខាង កំពុង សម្រាក ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖  បងស្រី ញ៉ែម ម៉ៅ អាយុ៥៩ឆ្នាំ មានប្តីឈ្មោះ អូន ហត ជាប្រជាពលរដ្ឋរស់នៅក្រុម៨ ភូមិ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្ន បងស្រី ញ៉ែម ម៉ៅ កំពង់ សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត (ក្រោយមានជំងឺត្រូវវះជើងកាត់ម្ខាង)។

អ្នកឧកញ៉ា ទៀ វិចិត្រ វបានបញ្ជាក់ថាការផ្តល់ជំនួយថវិកាចំនួន ២លានរៀលនេះ  គឺជាផ្នែកមួយជួយ រំលែកការលំបាកដល់គ្រួសារបងស្រី ខាងលើសម្រាប់ឱ្យពួកគាត់យកថវិកានេះប្រើប្រាស់លើសេវាថ្លៃព្យាបាល។នេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តសប្បុរសរបស់អ្នកឧកញ៉ា ដែលតែងតែជួយឧបត្ថម សង្រ្គោះ ប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានជួបប្រទះនូវទុក្ខលំបាកនាពេលកន្លងមក។និងជនបរទេសដែលបានជួបប្រទះនូវទុក្ខលំបាកនាពេលកន្លងមក។

ក្រោយពីបានទទួលនូវសម្ភារៈ និងថវិកាឧបត្ថមពីអ្នកឧកញ៉ា បងស្រី ញ៉ែម ម៉ៅ និងស្វាមី ពិតជា មានក្តី រំភើប និងថ្លែងអំណរគុណ ដឹងគុណ អ្នឧកញ៉ា និងលោកជំទាវ ពីព្រោះថាថវិកាចំនួន២លានរៀលដែល អ្នក ឧកញ្ញ៉ា និងលោក ជំទាវ ឧបត្ថម្ភដល់គ្រូសារ ពួកគាត់នាពេល នេះ វាច្រើនខ្លាំងណាស់សម្រាប់ គ្រូសាររបស់ គាត់ដែលមានជីវភាពក្រីក្រលំបាក។សូម ជូនពរដល់ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូម មានសុខភាពល្អជួបប្រទះតែ សេចក្តីសុខ ចម្រើន ឈ្នះអស់មារសត្រូវគ្រប់ទឹសទី៕នាគសមុទ្រ