ប្រភពទឹកពិតជាសំខាន់សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ

0

ឧត្តរមានជ័យ៖ ដោយសារស្ថានភាពភូមិសាស្ត្រ និងកម្រិតទឹកភ្លៀងពុំគ្រប់គ្រាន់ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅតំបន់អូរស្មាច់កំពុងប្រឈមនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ដែលតម្រូវឱ្យបងប្អូនអ្នកប្រើប្រាស់ត្រូវសន្សំសំចៃទាំងអស់គ្នា។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ ខ្ញុំបាទបានដឹកនាំមន្ទីរជំនាញ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ដើម្បីកំណត់ទីតាំងរៀបចំអាងស្តុកទឹកមួយកន្លែងនៅភូមិអូរពក សង្កាត់កូនគ្រៀល ក្រុងសំរោង ដែលនឹងមានលទ្ធភាពស្តុកទឹកបានប្រមាណជា ៨៥០.០០០ម៉ែត្រគីប ធានាបានការផ្គត់ផ្គង់ទឹកនៅតំបន់អូរស្មាច់ និងតំបន់ផ្អុង ទាំងរដូវប្រាំង និងវស្សា៕ ដោយ៖ភ្នំដងរ៉ែក