ដោយុវហាស៍
កំពង់ធំ់់៖ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានសំដែងនូវសេចក្តី សោមនស្សយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់ និងបានចូលរួមយ៉ាងសកម្មនៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា(ក្រៅពីការស្វែងយល់កាន់តែច្បាស់អំពីតួនាទីភារកិច្ច និងរបៀបរបបការងារសំខាន់ៗមួយចំនួន រួមទាំងទម្រង់ វិធីសាស្ត្រ និងរបៀបសហការជាប្រព័ន្ធតួអង្គតែមួយ ជាមួយក្រុមការងារព័ត៌មាននិងសាធារណមតិ សិក្ខាកាមទាំងអស់ប្រាកដជាទទួលបាននូវចំណេះដឹងយ៉ាងច្រើន និងជាក់ស្ដែង ពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជាពិសេសការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាមួយនេះ សម្រាប់គោលដៅបម្រើឱ្យការបំពេញការងារប្រចាំថ្ងៃ)។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវរួបរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារនិងថែរក្សាសុខសន្តិភាពដូចសព្វថ្ងៃនេះឱ្យខាងតែបាន និងចាំបាច់ ទាមទារនូវឆន្ទៈនិងសកម្មភាពរួមគ្នាជាធ្លុងមួយរបស់យើងទាំងអស់គ្នា ដើម្បីអនុវត្តនូវ(គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប) ដែលជាគ្រឹះនៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ច លើការងារគ្រប់គ្រងព័ត៌មាននិងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការងារនេះដែលនឹងទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរ។ វគ្គបណ្ដុះបណ្ដាល ស្តីពី(ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ)នៅក្នុងខេត្តកំពង់ធំ បានបិទបញ្ចប់នារសៀលថ្ងៃដដែលនេះ ក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាលបំផុត៕