ម្លាំ​ង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប​

0

​សៀមរាប : ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ បង្កា ទប់ស្កាត់​និង បង្ក្រាប បទល្មើស​នេសាទ​ក៏ដូចជា​ដើម្បី​ធានាបាន​នូវ​ពូ​ជម​ច្ចា​ជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្ថែមទៀត នៅលើ​ផ្ទៃ​ជលសារ បឹង​ទន្លេសាប​នោះ​។ ជាក់ស្តែង​កាលពីពេល​ថ្មី​ក្នុង​ខែមីនា​ឆ្នាំ​២០១៤​កន្លងទៅនេះ​លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​បាន​ដឹកនាំ​កម្លាំង​

ក្នុង​អង្គភាព​ដោយ​អនុវត្តតាម​បទបញ្ជា​ឯ​.​ឩ ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​ក៏ដូចជា ឯ​.​ឩ ឩ​ត្ត​ម​សេនីយ៍​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ផង​នោះ​។

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​បង្កា ទប់ស្កាត់​និង បង្ក្រាប បទល្មើស​នេសាទ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម​ន៍ ខេត្តសៀមរាប​សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ដោយ​ទទួលបាន​នូវ​លិទ្ធ​ផល​ជាក់ស្តែង​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ភេទ​ប្រុស​បាន​ចំនួន​៥​នាក់ ទូក​កំ​រ៉ោ​ល​មាន​ម៉ាស៊ីន ចំនួន​១​គ្រឿង​និង​គ្មាន​ម៉ាស៊ីន ចំនួន​១​គ្រឿង ដែលមាន​បណ្តោយ ៨​ម៉ែត ទទឹង ២ ម៉ែត កន្លះ ជំរៅ ១​ម៉ែត សាច់​មោង​ក្រឡា​២​ហ៊ុន ចំនួន​៤១៥​ម៉ែត និង​ត្រី​កញ្ចុះ​សុទ្ធ​ចំនួន​៣​ពាន់​គីឡូក្រាម​ផងដែរ​។

ដោយ​បច្ចុប្បន្ននេះ​ទាំង​វត្ថុតាង​និង​ជន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ធ្វើការ​ប្រគល់​ជូនទៅ​ឲ្យ​រដ្ឋបាល​ជន​ផល​សៀមរាប​ហើយ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕ ដោយ លោក ខេង ខេមរា​ ​02 03 04 05