ខេត្តសៀមរាប មនុស្សតាមការប៉ាន់ស្មានជិតមួយម៉ឺននាក់ បានមកចូលរួមទស្សនាកម្មវិធី បុណ្យបុណ្យហូលីវីន (Halloween) ដែលត្រូវបានរៀបចំឡើង នៅទីតាំងទេសចរណ៍ ផាប់ទ្រីកណ្តាលក្រុងសៀមរាប ទឹកដីមហាអង្គរ ក្នុងឱកាសថ្ងៃហូលីវីន ៣១ តុលា ឆ្នាំ ២០២៤ នេះ កម្មវិធីនេះបានផ្តល់នូវបទពិសោធន៍អស្ចារ្យមួយសម្រាប់អ្នកដែលចូលចិត្តអារម្មណ៍ភ័យស្លុត និងព្រឹត្តិការណ៍បែបច្នៃប្រឌិតទាក់ទងនឹងខ្មោចខ្មោច។
ខ្មោចចំម្រុះជាតិសាសន៍ វាយលុកផាប់ទ្រីតខេត្តសៀមរាប បានផ្តល់ឲ្យអារម្មណ៍អ្នកទៅចូលរួមក្នុងពិធីបុណ្យ ទាំងតក់ស្លុត ភ័យ ប្លែក សប្បាយ ខ្មោចទាំងនេះត្រូវបានប្រជាពលរដ្ឋរៀបចំដោយខ្លួនឯង និងកូនចៅតុបតែងជាខ្មោចតាមបែបលក្ខណៈផ្សេងៗគ្នា ទៅតាមចំណាប់អារម្មណ៍ ឆ្លើយតបនឹងភាពពេញនិយមនៃការប្រារព្ធថ្ងៃហូលីវីន ក្រុមអ្នករៀបចំកម្មវិធីបានរៀបចំឆាកធំៗ បំពាក់ដោយពន្លឺភ្លើង តុបតែងជារូបខ្មោចផ្សេងៗគញនាទៅតាមទម្រងង់ និងសម្លៀកបំពាក់សំរាប់តួនាទីខ្មោចផ្សេងៗដែលធ្វើឲ្យអារម្មណ៍របស់អ្នកចូលរួមកាន់តែភ័យស្លុត របស់ភ្ញៀវបានពាក់ព័ន្ធនឹងការសម្ដែង រួមទាំងការថតរូប និងការសម្ដែងនានាដែលស្របទៅនឹងប្រពៃណីនៃថ្ងៃហូលីវីន។
ចំពោះអត្ថន័យ បុណ្យហូលីវីន (Halloween) ជាបុណ្យសាសនាដែលមានដើមកំណើតនៅប្រទេសអឺរ៉ុប និងមានប្រវត្តិល្បីនៅបណ្ដាប្រទេសអាមេរិក និងប្រទេសក្រិកលក្ខណៈនានា បុណ្យនេះតែងប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែតុលា ជាពេលដែលមានការស្លៀកពាក់ជាតួខ្មោច ឬតួអង្គអាថ៌កំបាំងដូចជា គំនូររូបបិសាច ឬវិញ្ញាណទេវតា បុណ្យហូលីវីនមានដើមកំណើតពីបុណ្យកសិកម្មភូមិសាស្រ្ត ដែលជនជាតិស្កុត (Celt) នៅអៀរឡង់បុរាណធ្លាប់ប្រារព្ធខាងឈ្មោះ “Samhain” ដែលសូមថា គឺជាសម័យដែលគេជឿថា គេចូលរួមជាមួយវិញ្ញាណភ្លើងប្រាសាទ និងអ្វីៗដែលមិនអាចឃើញដោយភ្នែក។
ចំពោះបុណ្យនេះក៏កំពុងតែពេញនិយម តាមបណ្តាទីតាំងទេសចរណ៍ធំ ដែលសម្បូរទៅដោយជនជាតិបរទេស ហើយក៏ជាការទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនមកចូលរួម សប្បាយរីករាយផងដែរ។
ដោយ ប៊ុន រដ្ឋា