ក្លិបហង្សក្រហម Liverpool បានប្រកាសថា ខ្សែការពារ Mamadou Sakho នឹងត្រូវសម្រាករយៈពេល២ទៅ៣ សប្តាហ៍បន្តទៀតដើម្បីឲ្យជាសះស្បើយពីរបួស ។កីឡាករសញ្ជាតិបារាំងវ័យ២៤ឆ្នាំរូបនេះបានអវត្តមានរយៈពេលជាងមួយខែក្រោយពេលរូបគេបានរងរបួសភ្លៅ
នៅក្នុងការប្រកួតដែល Liverpool យកឈ្នះលើក្លិប Middlesbrough (មីតដលប្រូស) ក្នុងកម្មវិធី League Cup ។ជំនួយការគ្រូបង្វឹកលោក Colin Pascoe បានប្រាប់គេហទំព័ររបស់ក្លិបថា “Sakho នឹងត្រូវសម្រាកពី២ទៅ៣ សប្តាហ៍ទៀត ហើយបន្ទាប់មករូបគេនឹងអាចចូលលេងបានជាធម្មតាវិញ” ។គួរបញ្ជាក់ថា Liverpool នឹងត្រូវប្រកួតជាមួយក្លិបក្ងានព្រៃ Swansea City ក្នុងជំនួបពានរង្វាន់ League Cup ជុំទី៤នៅរាត្រីថ្ងៃអង្គារនេះ ៕







































