VIDEO ​Alex Song បញ្ជាក់ថា West Ham នឹង​ក្លាយជា​ក្លិប​កំពូល​នៅ​អង់គ្លេស​

0

​កីឡាករ Alex Song ជឿជាក់ថា ក្លិប​ញញួរ​យក្ស West Ham United នឹង​ក្លាយជា​ក្លិប​កំពូល​មួយ​នៅក្នុង ក្របខណ្ឌ​អង់គ្លេស Premier League នៅ​ថ្ងៃ​ខាងមុខ​។​​ក្លិប​ញញួរ​យក្ស​លេង​បាន​យ៉ាង​ល្អ​ចាប់តាំងពី​របើក​រដូវ​កាល​ថ្មី​មកហើយ​ពួកគេ​បាន​ឡើងមក​កាន់​លំដាប់​ក្រុម​កំពូល​ទាំង​៤​ក្រោយពេល​ប្រកួត​ឈ្នះ​2-1​លើ​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ Manchester City នៅ​ទឹកដី Upton Park កាលពី​យប់​ថ្ងៃ​សៅរ៍ ។​
Song ប្រាប់​គេហទំព័រ The Mirror ថា “​អនាគត​ក្លិប​នេះ​នឹង​ល្អ ហើយ​នេះ​ជា​មូល​ហេតុដែល​ខ្ញុំ​មកកាន់​ទីនេះ ដូចជា​នៅ​អេ​ស្ប៉ា​ញ​អ៊ីចឹង គ្មាន​អ្នកណាម្នាក់​នឹកស្មាន​ដល់​ថា Atletico Madrid លេង​ខ្លាំង​ដូច​សព្វថ្ងៃ​ទេ ហើយ West Ham ក៏​ដូចគ្នា​ដែរ​” ។​
​គួរ​បញ្ជាក់ថា West Ham នឹងត្រូវ​ជួប​ជាមួយ​ក្លិប Stoke City សម្រាប់​ការប្រកួត​ក្របខណ្ឌ Premier League នៅ​ថ្ងៃ​សៅរ៍​ក្រោយ ៕