VIDEO ​Juventus នឹង​អវត្តមាន​ខ្សែការពារ Patrice Evra រយៈពេល​១​ខែ​

0


​ខ្សែការពារ​ក្លិប​សេះបង្កង់ Juventus កីឡាករ Patrice Evra នឹងត្រូវ​អវត្តមាន​ប្រមាណ​ជា​១​ខែ​ដោយសារតែ បញ្ហា​របួស​សរសៃរ​ពួរ​ជង្គង់ ។​​ខ្សែការពារ​សញ្ជាតិ​បារាំង​រូបនេះ​ក៏បាន​អវត្តមាន​ផងដែរ​ក្នុងការ​ប្រកួត​ដែល Juventus យកឈ្នះ​លើ​ក្លិប Palermo 2-0 កាលពី​យប់​ថ្ងៃអាទិត្យ​ក្រោយពេល​រូបគេ​បាន​រងរបួស​ក្នុងពេល​ធ្វើការ​វឹក​ហាត់​កាលពី​សប្តាហ៍​មុន ។​
​ក្លិប Juventus បានប្រកាសថា កីឡាករ​បារាំង​រូបនេះ​បានធ្វើការ​ពិនិត្យ​របួស​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​បាន​បង្ហាញថា Evra មាន​បញ្ហា​របួស​សរសៃ​រ​ពួរ​ជើង​ខាងឆ្វេង ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​វិល​ចូល​លេង​បាន​វិញ​ក្នុង​រយៈពេល ៣០​ថ្ងៃក្រោយ ។​​គួរ​បញ្ជាក់ថា Evra បានបង្ហាញ​ខ្លួន​ចំនួន​៦​ប្រកួត​ឲ្យ​ក្លិប Juventus នៅ​រដូវ​កាល​នេះ ៕